ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខជាមួយកម្ពុជា

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានបង្ហាញពីបម្រងចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខជាមួយនឹងកម្ពុជា។

នៅក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមីអូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានទទួលនាវាចម្បាំងរបស់ជប៉ុនចូលចុះចតនៅដែនទឹកសមុទ្រកម្ពុជា។ លើសពីនេះលោកបានលើកឡើងពីអំពីការងារដែលជប៉ុននៅកម្ពុជាត្រូវធ្វើបន្តជាពិសេសទាក់ទងជាមួយនឹងវិស័យសេដ្ឋកិច្ច។

ខណៈដែលក្រុមហ៊ុនយក្សរបស់ជប៉ុនតូយ៉ូតា ត្រូវបង្កើតនៅកម្ពុជាលោក គីស៉ីដា បានស្នើដល់កម្ពុជាបន្តគាំទ្រដល់ក្រុមហ៊ុនជប៉ុនបន្ថែមទៀតផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាគាំទ្រចំពោះអ្នកវិនិយោគជប៉ុនឲ្យបន្តវិនិយោគនៅកម្ពុជា ហើយសង្ឃឹមថានឹងពិភាក្សារឿងនេះបន្ថែមទៀតក្នុងពេលដែលសម្ដេចជួបលោក គីស៉ីដា នៅចុងឆ្នាំនេះ។

សម្ដេចតេជោក៏អញ្ជើញលោក គីស៉ីដា មកចូលរួមកិច្ចប្រជុំអាស៊ាន-ជប៉ុន និងកិច្ចប្រជុំអាស៉ីបូព៌ានៅកម្ពុជា ហើយលោក គីស៉ីដា ក៏បានទទួលយល់ព្រមចំពោះការអញ្ជើញនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក