វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ឃាត់ខ្លួនអ្នកកាសែតម្នាក់កាន់កាប់អាវុធដោយខុសច្បាប់និងបាញ់រថយន្តអ្នកដំណើរ

កណ្ដាល៖ នគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកកាសែតម្នាក់ ក្នុងករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស។ 

យោងតាមការផ្សាយរបស់ស្នងការនគរបាលខេត្តកណ្ដាល ជនសង្ស័យមានឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅថាច (មានសារធាតុញៀន) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅថ្ងៃទី២៧ ខែកញ្ញានេះ។ 

វត្ថុតាងចាប់យករួមមានអាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់ ០១ គ្រាប់០១ សំបក កាទូសចំនួន ០២ ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១ កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោរឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន ០២ និងម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ផ្នែកជំនាញបានទទួលព័ត៌មានពី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ថាមានមុខសញ្ញាមានឈ្មោះដូចខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធី។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់ ចំនួន ០៤គ្រាប់ ត្រូវរថយន្ត ០៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់ ខណៈដែលមូលហេតុគឺខឹងប្រពន្ធ។ 

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋានកំពុងបន្តនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក