ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតជូនដំណឹងពីការត្រៀមបើកទ្វារទឹកទំនប់វារីអគ្គិសនី

កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងព្រែកកំពង់បាយ និងប្រជានេសាទក្នុងខេត្តឱ្យដឹងពីការត្រៀមបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយ ដែលថានឹងធ្វើឱ្យកម្រិតទឹកក្នុងព្រែកមានកម្ពស់លើសពីធម្មតា។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ខែកញ្ញា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហាន្តរាយខេត្តកំពតបានបញ្ជាក់ថា ការការបើកទ្វារទឹកនេះដោយសារកម្រិតទឹកក្នុងអាងទឹកបានកើនឡើងជាបន្តបន្ទាប់ដោយសារភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់។

ក្នុងសេចក្ដីជូនដំណឹងនោះបញ្ជាក់ថា៖ «ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។ តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ»

បើតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតគិតត្រឹមរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថានភាពទឹកក្នុងអាចមានកម្ពស់ ១៤៨,៦៩ម៉ែត្ររួចហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក