ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឡុង ឌីម៉ង់៖ កម្ពុជាអាចនឹងមានកំហុសចំពោះប្រទេសមួយចំនួនដែលចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ

ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បានឆ្លើយតបទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកលោក Partrick Murphy ថាការអភិវឌ្ឍន៍តែងតែមានបញ្ហាប្រឈមតែបញ្ហាទាំងនោះមិនអាក្រក់ទាំងអស់នោះទេ។ លោកបន្ថែមថាកម្ពុជាអាចនឹងមានកំហុសចំពោះប្រទេសមួយចំនួនដែលចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ តែប្រទេសនៅតែប្រកាន់ជំហរអព្យាក្រឹត្យជានិច្ច។

ការលើកឡើងនេះគឺឆ្លើយតបទៅកាន់លោក Partrick Murphy ដែលបានបង្ហោះលើបណ្ដាញសង្គម Twitter របស់លោកថាខេត្តព្រះសីហនុមានបញ្ហាជាច្រើនទាក់ទងនឹងមនុស្ស រួមមានការគ្មានសុវត្ថិភាពនៃការធ្វើដំណើរតាមទូក ការជួញដូរមនុស្ស ជាមជ្ឈមណ្ឌលនៃកន្លែងបោកបញ្ឆោតមនុស្ស អាគារត្រូវបោះបង់ចោល និងជាប់ស្អិតដោយកាស៊ីណូ។

លោកសរសេរបន្ថែមថា៖ « វាមានតម្រូវការពិតប្រាកដសម្រាប់ដើម្បីដោះស្រាយពពកព្យុះនៅទីនេះ»

ជាការឆ្លើយតប អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានលើកឡើងថា អាជ្ញាធរតែងពិនិត្យនិងយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពជាចម្បង និងបញ្ជាក់ថាម្ចាស់ទូកដែលមិនគោរពតាមស្ដង់ដារសុវត្ថិភាពគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបន្ថែមពាក់ព័ន្ធនឹងសកម្មភាពជួញដូរ និងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតថា អាជ្ញាធរបានបង្កើតយន្តការអន្តរភ្នាក់ងារនានា ដើម្បីលុបបំបាត់បញ្ហាទាំងនេះហើយ ដោយមានការសម្របសម្រួលជាមួយមិត្តអន្តរជាតិទាំងអស់។ ហើយចំពោះការ អាគារដែលបោះបង់ចោលគឺវាបានកើតឡើងដោយសារការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ទីតាំងកាស៊ីណូតាមអ៊ីនធឺណិត និងល្បែងស៊ីសងក្នុងខេត្ត និងរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកបញ្ជាក់ថា៖ «មិនអាចប្រកែកបានទេថា សំណង់មិនទាន់បញ្ចប់បានបង្កបញ្ហាប្រឈមអូសបន្លាយដល់ការរំពឹងទុកនៃការអភិវឌ្ឍន៍របស់ខេត្ត ជាពិសេសដោយសារខេត្តកំពុងអនុវត្តផែនការមហិច្ឆតា ដើម្បីប្រែក្លាយវាទៅជាផែនការមេតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង។ អាស្រ័យហេតុនេះ ទោះជាមានការប្រឈមក៏ដោយ អាជ្ញាធរខេត្តបាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយតួអង្គនានាពីវិស័យសាធារណៈ និងឯកជន អ្នកជំនាញផ្នែកអចលនទ្រព្យ ធនាគារិក និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

លោកបញ្ជាក់ថា ខេត្តព្រះសីហនុនឹងទន្ទឹងរង់ចាំក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ និងដើម្បីមើលឃើញពីការចាប់ផ្តើមនៃការផ្លាស់ប្តូរខេត្តជាគំរូសម្រាប់កំណើន បច្ចេកវិទ្យាខ្ពស់ និងតំបន់សេដ្ឋកិច្ចពិសេសឧស្សាហកម្មដែលរួមចំណែកប្រកបដោយចីរភាពដល់ខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក។

ចុងបញ្ចប់នៃការឆ្លើយតបលោកថា អាជ្ញាធរកម្ពុជាអាចនឹងមានកំហុសចំពោះប្រទេសមួយចំនួន ដែលចង់ឃើញកម្ពុជាធ្លាក់ចូលក្នុងភាពលំបាកនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ តែទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយ ក៏ប្រទេសនេះប្រកាន់ជំហរអព្យាក្រឹត្យ និងរួសរាយរាក់ទាក់ចំពោះមិត្តបរទេសទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក