ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អង្គការចំនួនពីរស្នើឱ្យអាជ្ញាធរពិនិត្យមើលករណីយកឈ្មោះផលិតផលដែលយុវជននិងកុមារបានស្គាល់ដាក់លើបារីអេឡិចត្រូនិច

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលចំនួនពីរស្នើឱ្យអាជ្ញាធរពិនិត្យមើលករណីយកឈ្មោះផលិតផលដែលយុវជននិងកុមារបានស្គាល់ដាក់លើបារីអេឡិចត្រូនិចដើម្បីធ្វើការទាក់ទាញឱ្យទិញប្រើប្រាស់ ខណៈទំនិញនេះត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចែកចាយលក់ក្រោយរកឃើញថាប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។

សេចក្ដីប្រកាសព័ត៌មានរួម របស់អង្គការសម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានស្នើរឱ្យអាជ្ញាធរពិនិត្យមើលលើករណីអ្នកផលិតបារីអេឡិចត្រូនិកដែលបានផលិតទឹកសូលុយស្យុងរសជាតិដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួនដើម្បីទាក់ទាញអ្នកជក់ថ្មីដែលជាយុវជន និងកុមារ ដែលវាកំពុងត្រូវបានផ្សព្វផ្សាយបំភ័ន្តដោយអ្នកចែកចាយ និងអ្នកផលិតថាជាផលិតផលជួយដល់ការផ្ដាច់បារី។

ក្នុងនោះ ម៉ាកផលិតផលមួយចំនួនដូចជា ភេសជ្ជៈកូកាកូឡា (Coca Cola) ប៉ិបស៊ី (Pepsi) ហ្វាន់តា (Fanta) គោជល់ (RedBull) ស្ករកៅស៊ូឌុបបលមីន (Duoblemint) និងស្ករផ្លេ (Play) កំពុងត្រូវបានក្រុមហ៊ុនផលិតបារីអេឡិចត្រូនិកទាំងនោះយកមកធ្វើពាណិជ្ជកម្មដើម្បីទាក់ទាញយុវជន។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងបន្ថែមថា បារីអេឡិចត្រូនិកគឺជាផលិតផលដ៏មានគ្រោះថ្នាក់មួយសម្រាប់អ្នកប្រើប្រាស់ ដោយសារវាបានផ្ទុកនូវជាតិនីកូទីនដែលធ្វើអោយអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះកុមារនិងយុវជន។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែន គ្លីសេរីនគ្លីកូល នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួតនិងបេះដូងពួកគេ។

គួរឱ្យដឹងថា សារធាតុនីកូទីននេះនឹងបង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាលដែលវានឹងធ្វើឱ្យការចងចាំចុះខ្សោយ ឧស្សាហ៍ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ភាពអសកម្មក្នុងការងារ ក៏ដូចជាការរៀនសូត្ររបស់យុវជននិងកុមារផងដែរ។

គួរបញ្ជាក់ថា បារីអេឡិចត្រូនិក គឺជាផលិតផលដែលត្រូវបានហាមឃាត់មិនឱ្យធ្វើការចែកចាយ ក៏ដូចជាអាជីវកម្ម និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយយោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការបញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលចុះនៅឆ្នាំ២០១៤។

យ៉ាងណាមិញ តាមការសិក្សាប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែសីហា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន ២៨០៧នាក់បានធ្លាក់ខ្លួនឈឺ និង៦៨នាក់បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក