ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញគោរពលា លោក ស៊ិនហ្សូ អាបេ ជាចុងក្រោយ

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្តអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ នៅពហុកីឡដ្ឋាន Nippon Budikan នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន បានចូលរួមជាមួយភ្ញៀវជាង ៤ពាន់ ៥រយនាក់ទៀតក្នុងពិធីគោរពវិញ្ញាណក្ខន្តថ្នាក់ជាតិរបស់ជប៉ុននេះ ដែលក្នុងនោះក៏មានអនុប្រធានាធិបតីអាមេរិក លោក Kamala Harris និងនាយករដ្ឋមន្ត្រឥណ្ឌា លោក Narendra Modi ចូលរួមផងដែរ។

ធាតុរបស់លោក អាបេ ត្រូវបានគេយកមកដល់ទីកន្លែងប្រារព្ធពិធី ជាមួយនឹងការចាក់វីដេអូគោរពដល់លោកអាបេផងដែរដោយបន្ទាប់មក នាយករដ្ឋមន្ត្រី Fumio Kishida បានថ្លែងសុន្ទរកថារំលឹកដោយសរសើរ ភាពក្លាហាន និងការលះបង់របស់លោកអាបេ។

នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនេះ នៅចំពោះមុខនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងលោកស្រី អាបេ ស៊ិនហ្សូ សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាតំណាងព្រះមហាក្សត្រដោយសំដែងនូវចូលរួមរំលែកទុក្ខ និងការគោរពស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់រូបលោក អាបេ ស៊ិនហ្សូ ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនជប៉ុន និងជាមិត្តភក្រជាទីគោរពស្រឡាញ់របស់ប្រទេស និងប្រជាជនកម្ពុជា។

អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានទទួលមរណភាពកាលពីវេលាម៉ោង១៥រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង ៤១ឆ្នាំម្នាក់ បានធ្វើការបាញ់ប្រហារ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោក អាបេ ស៊ីនហ្សូ មិនគ្រាន់តែជាការបាត់បង់ នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចំរើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ មិត្តភក្តិដ៏ល្អពិតប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក