ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់ស្លាប់ក្នុងរថយន្តដែលធ្លាក់ចូលអាងទឹកកំពីងពួយ

បាត់ដំបង៖ រថយន្តមួយគ្រឿងធ្លាក់ចូលក្នុងអាងទឹកកំពីងពួយ បណ្ដាលឲ្យស្លាប់បុរស ម្នាក់ជាអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់។

តាមការបញ្ជាក់ព័ត៌មានបឋមគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៦ ខែកញ្ញា រហូតបង្កការភ្ញាក់ផ្អើលនៅព្រលឹម ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងអាងស្តុកទឹកកំពីងពួយ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ហេង បណ្ឌិត ភេទប្រុស មិនទាន់ស្គាល់ស្រុកកំណើត ក្នុងហេតុការណ៍បានបើកបររថយន្តធ្លាក់ក្នុងអាងទឹកលិចរថយន្តស្ទើរតែទាំងស្រុងតែម្តង។ រថយន្តដែលគ្រោះថ្នាក់ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២G-៩៩៨៩។

មកទល់នឹងម៉ោង ៩ព្រឹកម៉ោងនេះសមត្ថកិច្ចកំពុងរកវិធីស្រង់រថយន្តឡើងមកលើគោកដើម្បីកំណត់អត្តសញ្ញាណ ជនរងគ្រោះឲ្យបានច្បាស់លាស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក