ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

NASA ធ្វើតេស្តដោយជោគជ័យក្នុងការប្ដូរទិសអាចម៌ផ្កាយ

អន្តរជាតិ៖ រដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសសហរដ្ឋអាមេរិក ហៅកាត់ថា NASA បានធ្វើតេស្តសាកល្បងដោយជោគជ័យក្នុងការផ្លាស់ប្ដូរទិសរបស់អាចម៌ផ្កាយ ដែលជាការបង្ហាញបច្ចេកវិទ្យាការពារផែនដីដំបូងពីការប៉ះទង្គិចដោយអាចម៌ផ្កាយ។

បេសកម្មនេះមានឈ្មោះថា DART ដែលប្រើពេល ១០ខែបញ្ជាផ្កាយរណបហោះទៅបុកអាចម៌ផ្កាយដែលមានចំងាយជាង ១០លានគីឡូម៉ែត្រពីផែនដី។ ហើយត្រូវបានវិទ្យាស្ថាន Johns Hopkins (APL) ក្នុងទីក្រុង Laurel រដ្ឋ Maryland ប្រកាសពី ជោគជ័យនៅម៉ោង ៧និង១៤នាទីយប់។

អ្នកគ្រប់គ្រងរបស់ NASA លោក Bill Nelson បាននិយាយថា គោលដៅស្នូលបេសកម្ម DART គឺតំណាងឱ្យជោគជ័យដែលមិនធ្លាប់មានពីមុនមកសម្រាប់ការការពារភពផែនដី ប៉ុន្តែវាក៏ជាបេសកកម្មនៃការរួបរួមជាមួយនឹងអត្ថប្រយោជន៍ពិតប្រាកដសម្រាប់មនុស្សជាតិទាំងអស់។

លោកថា៖ «នៅពេលដែល NASA សិក្សអវកាសនិងភពផែនដីរបស់យើង។ យើងក៏កំពុងធ្វើការដើម្បីការពារផ្ទះនោះ ហើយការសហការជាអន្តរជាតិនេះបានប្រែក្លាយការប្រឌិត ទៅជាការពិតបែបវិទ្យាសាស្ត្រ ដោយបង្ហាញពីវិធីមួយដើម្បីការពារផែនដី»

អាចម៍ផ្កាយដែលផ្កាយរណបហោះបំបុកនោះឈ្មោះ Dimorphos ដែលមានអង្កត់ផ្ចិត160ម៉ែត្រ។ វាវិលជុំវិញអាចម៍ផ្កាយធំជាង 780ម៉ែត្រ ដែលមានឈ្មោះថា Didymos ដែលអាចម៍ផ្កាយទាំងនេះអាចបង្កការគំរាមកំហែងដល់ផែនដី។

បច្ចុប្បន្នក្រុមស៊ើបអង្កេតនឹងសង្កេតមើល Dimorphos ដោយប្រើតេឡេស្កុបនៅលើដី ដើម្បីបញ្ជាក់ថាការបុក DART បានផ្លាស់ប្តូរគន្លងរបស់អាចម៍ផ្កាយនៅជុំវិញ Didymos។ អ្នកស្រាវជ្រាវរំពឹងថាផលប៉ះពាល់នឹងកាត់បន្ថយគន្លងរបស់ Dimorphos ប្រហែល ១% ឬប្រហែល ១០នាទី។ ការវាស់ស្ទង់ថាតើអាចម៍ផ្កាយត្រូវបានផ្លាតចេញប៉ុណ្ណា គឺជាគោលបំណងចម្បងមួយនៃការធ្វើតេស្តពេញលេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក