ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភ្ញៀវទេសចរប្រមាណជាង ១លាន ២សែននាក់ ចេញធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសក្នុងរយៈពេល ៣ថ្ងៃភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង ១លាន ២សែននាក់ បានចេញធ្វើដំណើរកម្សាន្តទៅកាន់បណ្ដារាជធានី ខេត្ត ក្រុងនៅទូទាំងប្រទេសកម្ពុជា។

ស្ថិតិភ្ញៀវទេសចរផ្ទៃក្នុង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្ដីពីឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះបានឱ្យដឹងថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបចំនួន ១ ២៥៩ ១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១ ២៤៤ ៦៤២នាក់ និងភ្ញៀវអន្តរជាតិចំនួន ១៤ ៤៧៩នាក់បានចេញធ្វើដំណើរកម្សាន្តទៅកាន់ទូទាំង២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។

គួរឱ្យដឹងថា ខេត្តចំនួន៥ ដែលទទួលបានចំនួនភ្ញៀវទេសចរច្រើនជាងគេមានដូចជា ខេត្តបាត់ដំបង ចំនួន ២១០ ១២២នាក់ ខេត្តសៀមរាប ១៤៣ ៤៧០ ខេត្តកែប ១១៦ ៧៧៦នាក់ ខេត្តពោធិ៍សាត់ ៩៦ ៤៥២នាក់ និងខេត្តព្រះសីហនុ ៨៤ ៥៥៧នាក់។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ឱ្យដឹងបន្ថែមថា ចរន្តភ្ញៀវទេសចរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំង ដែលតួលេខនេះមានកំណើន ៨៩,៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។

ក្នុងនោះក្រសួងបានបញ្ជាក់ដែរថា ការដែលធ្វើឱ្យសន្ទុះភ្ញៀវទេសចរមានការកើនឡើងវិញ ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញធ្វើដំណើរកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ក៏ដូចជាការដែលអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត។ក្នុងនោះក្រសួងបន្ថែមថាវាខុសពីឆ្នាំ២០២១ កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។

គួរឱ្យដឹងថា កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ គេសង្កេតឃើញថាការធ្វើចរាចរណ៍នៅតាមដងផ្លូវជាតិនានាមានការមមាញឹកខ្លាំង ដោយថាប្រជាពលរដ្ឋបានធ្វើដំណើរចាកចេញពីមូលដ្ឋានរៀងៗខ្លួន ដើម្បីត្រឡប់មករាជធានីភ្នំពេញវិញ ខណៈប្រជាពលរដ្ឋខ្លះទៀតនឹងបន្តចូលរាជធានីភ្នំពេញនាថ្ងៃនេះទៀត ពិសេសកម្មករ/កម្មការីដែលទទួលបានច្បាប់ឈប់សម្រាកពី ៤-៥ថ្ងៃ។

ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍វិញ គឺមានការដាក់នូវ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី/ខេត្ត និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើការសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខសណ្តាប់ធា្នប់នៅតាមដងផ្លូវជាតិ និងទីតាំងសំខាន់ៗ។

ជាមួយគ្នានោះ មន្ទីរទេសចរណ៍គ្រប់រាជធានី/ខេត្តក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព តម្លៃសមរម្យ និងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងបញ្ចៀសការកកស្ទះដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក។

យ៉ាងណាមិញក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ជារួមរាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ ទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទុះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួនក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក