ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស២៧នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈរយៈពេល ៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងសរុបចំនួន ៣៤ករណីដោយសារការបំពាននឹងល្បឿនកំណត់និងបើកបរមិនអធ្យាស្រ័យគ្នា ក្នុងនោះចំនួនអ្នកស្លាប់មានចំនួន ២៧នាក់ការកើនឡើងជាងពាក់កណ្ដាលបើប្រៀបធៀបនឹងឆ្នាំ២០២១។

តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានកើតឡើងសរុបចំនួន ៣៤ករណី ដោយមានអ្នកស្លាប់និងរងរបួសសរុបចំនួន ៨៤នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ២៧នាក់ រងរបួសធ្ងន់សរុប ៣៤នាក់ និងស្រាលចំនួន ២៣នាក់។

គួរបញ្ជាក់ថាក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុប ៣៥លើកដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦៤នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក