ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកម្សាន្តបន្ទាយមានជ័យក្នុងពិធីបុណ្យភ្ជុំបិណ្ឌកើនជិត៣ម៉ឺននាក់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តបន្ទាយមានជ័យ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តមានចំនួន ៣៦ ៩៤៣នាក់ កើនឡើងជិត ៣ម៉ឺននាក់ ស្មើនឹងប្រមាណ ៤០០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ឈឿន សេរីវុធ បានប្រាប់ឱ្យភ្នាក់ងារ EAC News ប្រចាំខេត្តបន្ទាយមានជ័យឲ្យដឹងថាក្នុងចំណោមភ្ញៀវទេសចរ ៣៦ ៩៤៣ នាក់ មានភ្ញៀវជាតិចំនួន ៣៦ ៩៣០នាក់ និងភ្ញៀវបរទេសចំនួន ១៣នាក់។

លោក ឈឿន សេរីវុធ បញ្ជាក់ថាភ្ញៀវទេសចរធ្វើដំណើរកម្សាន្តច្រើនជាងគេនៅប្រាសាទបន្ទាយឆ្មារ អាងជើងគ្រុស បារាយមេបុណ្យ អាងទឹកត្រពាំងថ្ម និងដុងអរញ្ញ។

គួរឱ្យដឹងផងដែរថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១ ក្នុងពេលដែលកម្ពុជាប្រឈមខ្លាំងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានភ្ញៀវទេសចរណ៍ប្រមាណតែ ៧ ៣៩២នាក់ប៉ុណ្ណោះដែលបានទៅលេងខេត្តបន្ទាយមានជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក