ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសមួយ ត្រៀមដាក់ម៉ាស៊ីន ATM ជួញដូរ Bitcoin ដោយស្របច្បាប់ជាង ១៥០០កន្លែង

អេល សាលវាឌ័រ៖ ក្រុមហ៊ុន Athena Bitcoin បានដាក់ផែនការក្នុងការវិនិយោគលុយជាង ១លានដុល្លារអាមេរិកដើម្បីតម្លើង និងដំណើរការម៉ាស៊ីនទូទាត់រូបិយវត្ថុអេឡិចត្រូនិច (cryptocurrency ATMs) ក្នុងប្រទេសអេល សាលវាឌ័រ (El Salvador) ជាពិសេសនឹងជាកន្លែងដែលប្រជាជនក្នុងស្រុកអាចទទួលការផ្ទេរប្រាក់មកពីក្រៅប្រទេសបាន។ នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

យោងតាមការឱ្យដឹងពីវេបសាយរបស់ក្រុមហ៊ុន Athena Bitcoin បានឱ្យដឹងថា តាមរយៈម៉ាស៊ីន ATM នេះ គេអាចធ្វើប្រតិបត្តិការទិញកាក់ Bitcoin ឬអាចលក់កាក់ Bitcoin របស់ពួកគេប្តូរជាសាច់ប្រាក់តែម្តង។

ក្រុមហ៊ុនខាងលើនេះរំពឹងថានឹងអាចតម្លើងម៉ាស៊ីន ATM ខាងលើបានប្រមាណ ១,៥០០គ្រឿង ព្រមទាំងបើកការិយាល័យ និងជួលបុគ្គលិកដើម្បីសម្រួលដល់ប្រតិបត្តិការនេះនៅក្នុងប្រទេសអេល សាលវាឌ័រនេះ ដែលជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលចាត់ទុកការជួញដូររូបិយវត្ថុអេឡិចត្រូនិចនេះជាការស្របច្បាប់ ដោយការអនុម័តច្បាប់ខាងលើ និងចូលជាធរមានព្រមទាំងអនុវត្តបានចាប់ពីថ្ងៃទី០៧ ខែកញ្ញាខាងមុខតទៅ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Athena Bitcoin បានតំឡើងម៉ាស៊ីន cryptocurrency ATMs ដំបូងបង្អស់ក្នុងប្រទេសអេល សាលវាឌ័រ ស្ថិតក្នុងឆ្នេរតំបន់ El Zonte ស្ថិតនៅប្រមាណជា ៤៩គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី San Salvador ជាផ្នែកមួយនៃការពិសោធន៍ការចាយវាយរូបិយវត្ថុ Bitcoin ដែលធ្វើឱ្យតំបន់ឆ្នេរនៃប្រទេសស្ថិតនៅទ្វីបអាមេរិកនេះ ក្លាយជាទីក្រុងដំបូងគេបង្អស់លើពិភពលោកដែលមានការដំណើរការសេដ្ឋកិច្ចមួយផ្នែកបានមកពី Bitcoin៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក