ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានអាស៊ាន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបពិភាក្សាពីបញ្ហាអ៊ុយក្រែន

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ទាក់ទងនឹងបញ្ហាសង្គ្រាមអ៊ុយក្រែន សមុទ្រចិនខាងត្បូង និងបញ្ហាមីយ៉ាន់ម៉ា។

ក្នុងជំនួបពិភាក្សានៅព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញានេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានស្នើសុំទស្សនទានពីប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន លើបញ្ហាទាំង៣ខាងលើ។ ជាការឆ្លើយតបសម្ដេចតេជោបានលើកឡើងថាក្នុងនាមប្រធានអាស៊ានកម្ពុជាបានព្យាយាមដោះស្រាយជានិច្ចបញ្ហាមីយ៉ាន់ម៉ា ខណៈចំពោះបញ្ហាសមុទ្រចិនខាងត្បូងបច្ចុប្បន្ននៅតែរង់ចាំការចរចាឱ្យចេញក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC ប៉ុណ្ណោះ។

ដោយឡែកចំពោះបញ្ហាសង្គ្រាមអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នៅតែប្រកាន់ជំហរជំរុញការចរចាជជែកគ្នាដោយភាពស្មោះត្រង់ និងទុកចិត្ត។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានអរគុណសម្ដេចតេជោចំពោះទស្សនទានទាក់ទងនឹងសមុទ្រចិនខាងត្បូង និងបញ្ហានៃប្រទេសអ៊ុយក្រែន។ លោកបន្ថែមថាថ្វីត្បិតតែអាស៊ាន និងអឺរ៉ុបមានទស្សនដាច់ដោយឡែកតែអ្វីដែលសំខាន់នោះការបង្កើនកិច្ចសហប្រតិបត្តិការណ៍រវាង EU និងអាស៊ាន ជាពិសេសគឺទាក់ទងនឹងភូមិសាស្ត្រនយោបាយនៃតំបន់ទាំងពីរ (អាស៊ានទាក់ទងនឹងបញ្ញាសមុទ្រចិនខាងត្បូង អឺរ៉ុបទាក់ទងនឹងបញ្ហាសង្គ្រាមអ៊ុយក្រែន)។

ក្នុងជំនួបនោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោក Charles Michel មកចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចសន្ទនាអាស៊ាន-ពិភពលោកនៅកម្ពុជានាពេលខាងមុខផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក