ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បណ្ឌិត ហ៊ុន ម៉ាណែត បង្រៀនអ្នកវិភាគបែបស៉ីអារម្មណ៍ឲ្យយល់ពីការបន្តវេននៃអ្នកនយោបាយ

ភ្នំពេញ៖ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានពន្យល់ទៅដល់អ្នកវិភាគបែបស៊ីអារម្មណ៍ឲ្យយល់អំពីការបន្តវេនក្នុងវង្សត្រកូលអ្នកនយោបាយ។ លោកប្រាប់ឲ្យអ្នកវិភាគទាំងនោះមើលឱ្យជ្រៅទៅឲ្យឆ្ងាយ លើបរិបទអ្នកនយោបាយនៅទូទាំងពិភពលោក។

ថ្លែងក្នុងពិធីមួយកាលពីថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវបានលោក ហ៊ុន ម៉ាណែត បង្ហោះលើហ្វេសប៊ុកផេកលោកនៅព្រឹកនេះមានអត្ថន័យពន្យល់ទៅអ្នកវិភាគដែលលោកថាជាអ្នកវិភាគបែបស៉ីអារម្មណ៍ដែលវិភាគតាមអារម្មណ៍ខ្លួន គ្មានវិទ្យាសាស្ត្រឲ្យយល់ពីការបន្តវេនរបស់អ្នកនយោបាយ។

លោក ហ៊ុន ម៉ាណែត បានលើកយកទល្ហីករណ៍ជាច្រើនដែលបង្ហាញថាខ្សែស្រឡាយអ្នកនយោបាយគឺអាចបន្តនយោបាយពីអ្នកជំនាន់មុនរបស់ខ្លួនបាន។ ដែលមាននៅក្នុងតំបន់អាស៊ានដូចជាប្រទេសសាំងហ្គាពួរ នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក លី សៀនឡុង គឺជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូរ ប្រធានាធិបតីហ្វីលីពីន បច្ចុប្បន្នលោក Bongbong Marcos ក៏ជាកូនរបស់អតីតប្រធានាធិបតី Ferdinand Marcos Sr. ហើយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន ហ្ស៊ូអាបេ ក៏ជាចៅរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។

បន្ថែមលើនេះបើក្រឡេកមើលប្រទេសប្រជាធិបតេយ្យអាមេរិក អតីតប្រធានាធិបតី Gorge W. Bush ក៏ជាកូនរបស់អតីតប្រធានាធិបតី Gorge Bush ផងដែរ។ នេះនៅមិនទាន់រាប់ខ្សែស្រឡាយអ្នកនយោបាយដែលមាននៅក្នុងសភាផង។

លោកថា៖ «តើមានអីខុសដែលមនុស្សដែលជាវង្សត្រកូលអ្នកនយោបាយចាប់អាជីពជាអ្នកនយោបាយ? មានអ្វីខុសសម្រាប់អ្នកដែលនៅក្នុងគ្រួសារអ្នករកស៊ី អ្នកសេដ្ឋកិច្ចចាប់អាជីពជាអ្នកសេដ្ឋកិច្ច? តើមានអ្វីខុសដែលមានឪជាទាហាន ជាប៉ូលីស តែកូនមកចង់ចូលប៉ូលីសចង់ចូលទាហានមានអីខុស? យើងចូលតាមនីតិវិធីឲ្យតែត្រូវតាមគោលការណ៍»

កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាការកណ្ដាលគណបក្សប្រជាជនបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគតកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ខណៈអ្នកវិភាគមួយចំនួនបានចាត់ទុកថានេះជាការបន្តវេនពីឪពុកទៅកូន។

ករណីនេះលោកបានឆ្លើយតបថាគឺពុំមានអ្វីខុសនោះទេពីច្បាប់និងក្រឹត្យក្រមដែលអនុវត្តន៍នៅកម្ពុជាទេ។

លោកថា៖ «ទីមួយគឺគោលការណ៍ផ្ទៃក្នុងរបស់បក្ស។ ខ្ញុំជាបេក្ខភាពនេះគឺមានការគាំទ្រពីរអង្គសន្និបាតគណៈកម្មការកណ្ដាលគណបក្សនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ទីពីរផ្អែកទៅលើគោលការណ៍ប្រជាធិបតេយ្យតែងតាំងខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រី មិនជ្រើសតាំងខ្ញុំជានាយករដ្ឋមន្ត្រីទេ! បេក្ខភាពមានន័យថា ត្រឹមឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោត រឿងតែប៉ុណ្ណឹងអត់មានអីខុសទេ។ អញ្ចឹងអនុលោមតាមនេះគឺវាគ្មានអីខុសអំពីលទ្ធិប្រជាធិបតេយ្យនោះទេ»

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាគោលការណ៍ប្រជាធិបតេយ្យគឺនៅលើឆន្ទៈប្រជាពលរដ្ឋ ទោះចង់អ្នកមានខ្សែស្រឡាយឬគ្មានក៏ដោយ ដរាបណាមានពលរដ្ឋបោះឆ្នោតឲ្យនោះគឺជាលិទ្ធិប្រជាធិបតេយ្យ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក