ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ឱ្យដឹងថារយៈពេល៣ថ្ងៃ (ថ្ងៃទី២៤-២៦ ខែកញ្ញាឆ្នាំ២០២២) ខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរណ៍សរុប ៨៤ ៥៥៧នាក់ កើនឡើងបាន ៥,០១%។
លោកអភិបាលរងឱ្យដឹងបន្ថែមថា ក្នុងចំណោមភ្ញៀវដែលបានមកលេងនោះមានភ្ញៀវជាតិ ៨២ ០០១នាក់ កើនឡើង ៥,០៣% និងភ្ញៀវបរទេសសរុប ២ ៥៥៦នាក់ កើនឡើង ៤,៤១%។
បើតាមលោក ឡុង ឌីម៉ង់ ប្រភពភ្ញៀវ និងភ្ញៀវទៅសម្រាកកម្សាន្តនៅតាមគោលដៅទេសចរណ៍មានដូចជា ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន ០៥ជើង ស្មើនឹង ២០០នាក់ កើនឡើង ១០០% ជាតិ ០៥នាក់កើនឡើង ១០០% និងអន្តរជាតិ ១៩៥នាក់កើនឡើង១០០% (ឆ្នាំ ២០២១ ពុំមានយន្តហោះទេ)។
ដោយឡែកភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះ មានភ្ញៀវសរុប ៩០៩នាក់ ថយចុះ២៦,៨១% និងភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានភ្ញៀវសរុប ៨៣ ៤៤៨នាក់ កើនឡើង ៥,២៦%៕