ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ កំពុងរងការជន់លិចខ្លាំង

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកស្បៀងសង្គ្រោះបន្ទាន់ជូនពលរដ្ឋពលរដ្ឋដែលរងគ្រោះ ធ្ងន់ធ្ងរចំនួន៣៧គ្រួសារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២២។

លោក អ៊ុ រាត្រី បានសម្តែងការសោកស្តាយចំពោះការចំពោះបាតុភូតធម្មជាតិដែលកេីតមានកេីតឡេីង បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះសំបែង ផលដំណាំ បងប្អូនពលរដ្ឋ ជាមួយគ្នានោះ លោក ក៏បានណែនាំដល់ពលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះទឹកជំនន់ដែលកេីតមានឡេីង ត្រូវចូលថែរក្សាសុខភាព មានអនាម័យក្នុង ការរស់នៅ តាមរយៈ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបណ្តែតបណ្តោយលេងទឹកក្រែងកេីតមានករណីជាយថាហេតុណាមួយកេីតមានឡេីង ជាពិសេស ប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសទិច ឬខាំជាដេីម។

នាឱកាសនោះ លលោកអភិបាលខេត្ត បាននាំយក សម្ភារៈ ជូនពលរដ្ឋទាំង ៣៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ឃីតសម្ភារៈប្រើប្រាស់ចំនួន ១ មី ១០កញ្ចប់ ត្រីខ ១០កំប៉ុង រួមនឹងថវិការ ៦ម៉ឺនរៀល។

យោងតាមរបាយការរបស់រដ្ឋបាលស្រុកព្រះនេត្រព្រះ ឃុំដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មាន ៥ឃុំ ក្នុងចំណោម ៩ឃុំទូទាំងស្រុក ។ ចំពោះឃុំដែលរងគ្រោះខ្លាំងជាងគេ គឺ ឃុំទឹកជោរ រងផលប៉ះពាល់ផ្ទះពលរដ្ឋសរុប ២១៥៦ខ្នងផ្ទះ មមនុស្ស ១០៤៥៧នាក់ស្រី (៥៣៤០នាក់) ស្រូវ ៤០៧៩ហិកតា សាលារៀន ៧កន្លែង ផ្លូវ៤២ខ្សែ ស្មើនឹង ៤៧៣៩ម (ជន្លៀសមកទីទួលសុវត្ថិភាព ១គ្រួសារ)៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក