ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីធ្វើដំណើរដល់រដ្ឋអាឡាស្កានិងត្រៀមចេញដំណើរទៅជប៉ុន

អាឡាស្កា៖ យន្តហោះពិសេសជូនដំណើរគណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ សម្ដេចតេជោ កំពុងចុះចាក់សាំងនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក បន្ទាប់ពីចាកចេញពីរដ្ឋធានីហាវាណា ប្រទេសគុយបា។

ក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានមកដល់អាឡាស្កា ទឹកដីសហរដ្ធអាមេរិកហើយ ដើម្បីធ្វើការចាក់សាំង នឹងចេញដំណើរទៅតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។

សម្ដេចតេជោថា៖ «ការធ្វើដំណើរចេញពីហាវ៉ាណា មកអាឡាស្កានេះត្រូវចំណាយពេល ៨ម៉ោងនិង៣០នាទី បន្ទាប់ពីការចាក់សាំងហើយនេះខ្ញុំព្រះករុណាខ្ញុំត្រូវចាកចេញពីអាឡាស្កា ទៅទីក្រុងតូក្យូតាមគម្រោងព្រាងទុកនៃការហោះហើរចំនួន ៧ម៉ោង៤០នាទីដូច្នេះរយៈពេលនៃការធ្វើដំណើរសរុបពីហៅអាណា ទៅកាន់ទីក្រុងតូក្យូ គឺមានរយៈពេលជាង ១៦ម៉ោង»។

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌផងដែរនាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌឡើងវិញ ក៏ដូចជាអបអរសាទរចំពោះការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អផងដែរ។

សម្ដេចតេជោ ហ៊ុន សែន និងស្នាក់នៅទីក្រុងតូក្យូរយៈពេល ២យប់ ដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ ហើយសម្ដេចតេជោក៏មានជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក