ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីបង្ហាញក្ដីនឹករលឹកដល់លោក ហ្វីដែល កាស្ត្រូ អតីតមេដឹកនាំគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីនឹករលឹកដល់លោក ហ្វីដែល កាស្ត្រូ អតីតមេដឹកនាំគុយបា ព្រោះសម្ដេចធ្លាប់បានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល ៨ម៉ោង។ 

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងពេលដែលសម្ដេចអញ្ជើញទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា វេលានៅទីក្រុងហាវ៉ាណា ប្រទេសគុយបា ត្រូវនឹងយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលានៅកម្ពុជា។

សម្តេចតេជោថា៖ «ខ្ញុំនឹកដល់លោក ហ្វីដែល កាស្ត្រូ អតីតមេដឹកនាំគុយបាជាខ្លាំង ព្រោះខ្ញុំធ្លាប់បានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល ៨ម៉ោង»។

មជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) គឺជាឈ្មោះបិតា បដិវត្តគុយបា។ មជ្ឈមណ្ឌលនេះ បានដាក់តាំងបង្ហាញមហាស្នាដៃ និងសមិទ្ធផល នៃកេរ្តិ៍មរតកសម្បត្តិដ៏មានតម្លៃរបស់ លោក ហ្វីដែល កាស្រ្តូ ក្នុងការធ្វើបដិវត្តន៍ផ្តួលរលំ ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៩។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចលើកទី១នៅគុយបា ក្នុងខែកញ្ញា ឆ្នាំ១៩៩៩ ដោយមានរយៈពេល ៥ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចបានជួបជជែកជាមួយលោក ហ្វីដែល កាស្ត្រូ អស់រយៈពេល ៨ម៉ោង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក