ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ជនសង្ស័យសម្លាប់មនុស្សដាក់ចោលក្នុងឡាន ក្នុងខេត្តបាត់ដំបងត្រូវចាប់ខ្លួន

បាត់ដំបង៖ ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P​RIUS យកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ។ 

យោងតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ មាស​ ពេជ្របូរមី ភេទប្រុស​ អា​យុ​ ២៨ឆ្នាំ​ បច្ចុប្បន្នរស់​នៅ​ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មីខ័ណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ មាន​មុខ​របរមិនពិត​ប្រាកដ ត្រូវបានឃាត់ខ្លូននៅថ្ងៃអាទិត្យ ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២២​នេះ។ 

យោងតាមចម្លើយសារភាពជនសង្ស័យរូប​នេះបានសារភាពថា​ រូបគេពិតជាបានសម្លាប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន​ ដែលការ​សម្លាប់នេះប្រព្រឹត្តនៅក្នុងរថយន្ត​ បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរ​ដោយរថយន្ត​ ហេីយចំ​ណុ​ច​ប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ​ រួចបេីករថយន្តដឹកសពស្រ្តីរូប​នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង​នាអំ​ឡុ​ង​​ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ​២០២២​ រួចគេចខ្លួនបាត់​។ 

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី​ បានត្រឹមតែឆ្លេីយប្រាប់សមត្ថកិច្ចថា ​រូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូបនេះស្លាប់ ក្នុងពេលដែលរូបគេប្រេីហិង្សាទៅ​លេីស្ត្រីរូបនេះ​ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់។ 

សូមជម្រាបជូ​នថា ​កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២​០២២ មាន​រឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះ​ឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ 2BQ-1371 ស្ថិតនៅខាង​ក្រោយបរិវេណផ្សារទំនើបភូពុ​យ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក