
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៩៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១៣ករណី ខណៈអ្នកជំងឺ ៧៥៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤៦,០៦៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៥០៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤០,៧៦៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ២,០៣៨ករណី៕