ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS : ករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ បុរសអាយុ ៣៣ឆ្នាំ ស្តី្រអាយុ ៦៦ឆ្នាំ បុរសអាយុ ៦៣ឆ្នាំ ស្ត្រីអាយុ ៥២ឆ្នាំ និងស្ត្រីអាយុ ៦១ឆ្នាំ ដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការ ករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ បុរសអាយុ ៣៣ឆ្នាំ ស្តី្រអាយុ ៦៦ឆ្នាំ បុរសអាយុ ៦៣ឆ្នាំ ស្ត្រីអាយុ ៥២ឆ្នាំ និងស្ត្រីអាយុ ៦១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា យោងតាមរបាយការណ៍ពី៖១- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូល សម្រាកពេទ្យនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២១៥១នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយ ស្ថានភាពក្អក ហត់ខ្លាំង។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែល តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅត មិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង០៧:៣០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។

២- មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរអាយុ ៦៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យ នៅថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០នាទី ស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ និងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗ ជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើការវិភាគ ជាលទ្ធផលអ្នកជំងឺមាន វិជ្ជមានកូវីដ-១៩។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរពេកគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ -១៩។

៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដែលមានប្រវត្តិក្តៅខ្លួន ហត់ខ្លាំង មានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ។ អ្នកជំងឺបានចូលមក មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២១:២៥នាទី ពេលមកដល់ក្រុមគ្រូពេទ្យបានពិនិ ត្យឃើញភ្លាមៗថាគាត់បានស្លាប់បាត់បង់ជីវិតមុនចូលដល់មន្ទីរពេទ្យ ជាករណីសង្ស័យ សពត្រូវបានយកសំណាកធ្វើការវិភាគ ដោយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូ ១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយមុនពេលចូលដល់មន្ទីរពេទ្យ (Mourant entrant avec CoviD-19)។

៤- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣:១៥នាទីទៀបភ្លឺក្នុងស្ថានភាពក្ដៅខ្លួនហត់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស រួមទាំងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ព្រមទាំងយកសំណាក ធ្វើការវិភាគហើយជាលទ្ធផលសំណាកបានបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ដដែល វេលាម៉ោង ៦:០០នាទីព្រឹក ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងខាងដោយសារវីរុសកូវីដ-១៩ ។

៥- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានចូលសម្រាកពេទ្យ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០០០នាទី ក្នុងស្ថានភាពក្ដៅខ្លួន ហត់ខ្លាំង និងមានជំងឺទឹកនោមផ្អែម ប្រចាំកាយ បន្ទាប់ពីទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។

ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់ត ធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧៥០នាទី ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក