ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងចាប់ផ្ដើមលើការនាំចូល ឬផលិតវ៉ាក់សាំងការពារទឹកនោមផ្អែមពីគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យាប្រទេសគុយបា ដើម្បីសហការនាំចូល ឬផលិតវ៉ាក់សាំងការពារជំងឺមហារីកនិងទឹកនោមផ្អែមមកកាន់កម្ពុជា។ 

ការបញ្ជានេះធ្វើឡើងក្នុងពេលដែល សម្ដេចតេជោ អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ប្រទេសគុយបា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ 

តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងវិទ្យាស្ថានបានឲ្យដឹងថា បច្ចុប្បន្នគុយបាកំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងររួមមាន កង្វះអាហារ ថ្នាំពេទ្យ បរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ លំនៅដ្ឋាន ការខកខានសងបំណុលបរទេស កំណើននៃចលនាចំណាកស្រុក និងអត្រាអតិផរណាខ្ពស់ជាដើម។ 

ក្នុងន័យជំរុញការរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ លោក ហ្វីដែល កាស្រ្តូ បានបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីបង្កើនការសិក្សាស្រាវជ្រាវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបាឲ្យកាន់តែរីកចំរើន។ មជ្ឈមណ្ឌលមានការរីកចំរើនធំធាត់ប្រកបដោគុណភាពលើផ្នែកវិទ្យាសាស្រ្ត វិស្វកម្ម ហ្សេន និងជីវបច្ចេកវិទ្យា ពិសេសលើការសិក្សាស្រាវជ្រាវទៅលើវិស័យសុខាបាល តាមរយៈការបង្កើតវ៉ាក់សាំងប្រឆាំងទៅនិងជំងឺមហារីក ទឹកនោមផ្អែម វ៉ាកសាំងជំងឺកូវីដ-១៩ ដែលគុយបាផលិតដោយផ្ទាល់។ 

ជាការឆ្លើយតប សម្តេចតេជោ បានចាត់ឲ្យ លោក ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនិងមជ្ឈមណ្ឌលនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រោះថាកម្ពុជាមានអត្រាមនុស្សកើតជំងឺទាំងពីរប្រភេទនេះខ្ពស់។ 

ថ្នាក់ដឹកនាំវិទ្យាស្ថានបានទទួលយកនូវសំណូមពររបស់សម្តេចតេជោ ហើយនឹងបន្តសហការជាមួយនិងក្រសួងសុខាភិបាលកម្ពុជា។ 

សាធារណរដ្ឋគុយបា ជាប្រទេសកោះធំជាងគេបង្អស់ ក្នុងចំណោមដែនដីកោះ នៅសមុទ្រការ៉ាអ៊ីប និងជាកូនសោនៃច្រកឈូងសមុទ្រមិចស៊ិក ដែលជាទីតាំងភូមិសាស្រ្ត និងយុទ្ធសាស្រ្តល្អឥតខ្ចោះ សំរាប់រភ្ជាប់តំបន់អាមេរិកកណ្តាល អាមេរិកខាងត្បូង និងការ៉ាអ៊ីប ទៅកាន់សហរដ្ឋអាមេរិក។ គុយបាមានធនធានធម្មជាតិដ៏សំបូរបែប មានសន្តិភាពយូរអង្វែង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តស្ទើររៀបរយទាំងស្រុង ដែលបន្សល់ទុកដោយអាណានិគមអេស្បាញ និងរដ្ឋាភិបាលមុនសម័យបដិវត្តន៍ ហើយធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ រាប់ពីការនាំចេញស្ករស កំណត់ត្រាខ្ពស់ នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស រហូតដល់ការនាំចេញធនធានមនុស្សជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក