ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្ដេចតេជោមានជំនួបជាមួយមេដឹកនាំកំពូលៗរបស់គុយបា

ហាវ៉ាណា៖ ពីទីក្រុងហាវ៉ាណា នៅថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយមេដឹកនាំកំពូលៗនៃប្រទេសគុយបាជាបន្តបន្ទាប់។ 

ក្នុងជំនួបទាំនោះសម្ដេចតេជោបានជួបជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងប្រធានសភាអំណាចប្រជាជនគុយបា លោក Esteban Lazo Hernandez។ 

រយៈពេល ៤៣ឆ្នាំហើយដែលចំណងទំនាក់ទំនងកម្ពុជា-គុយបា នៅតែរក្សាបានយ៉ាងល្អក្រោមរដ្ឋបាលរបស់សម្ដេច ដែលស្មើនឹង២/៣នៃទំនាក់ទំនងកម្ពុជា-គុយបាទាំងមូល។

សម្ដេចតេជោបានលើកឡើងមុនចេញដំណើទៅគុយបាថា៖ «ក្នុងរយៈពេល ៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបា ខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ (1979-2022) គឺស្មើនឹង២/៣នៃការធ្វើដំណើរទាំងមូល។ ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។ ខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត»។

កម្ពុជា-គុយបាបានបង្កើតទំនាក់ទំនងការទូតក្នុងខែមេសា ឆ្នាំ១៩៦០៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក