ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាចែករំលែកគន្លឹះសំខាន់ក្នុងការឆ្លើយតបនឹងស្ថានភាពកូវីដ-១៩ទៅកាន់ពិភពលោក

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញនូវគន្លឹះសំខាន់ៗមួយចំនួនទាក់ទងនឹងការទប់ស្កាត់ក៏ដូចជាការឆ្លើយតបទៅនឹងស្ថានភាពកូវីដ-១៩ដែលបានអនុវត្តន៍កន្លងមកទៅកាន់បណ្ដាប្រទេសជាសមាជិកទូទាំងពិភពលោក។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានផ្ដល់ជាអនុសាសន៍មួយចំនួនសម្រាប់ការអនុវត្តវិធានការ ក៏ដូចជាការឆ្លើយតបទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅជុំវិញពិភពលោកទៅកាន់អង្គប្រជុំពិចារណាគិតគូរបន្ថែម។
គួរឱ្យដឹងថា ការផ្ដល់ជាអនុសាសន៍របស់ លោកស្រី ឱ វណ្ណឌីន បានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលស្តីពីព្រឹត្តិការណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ស្ដីពីការបញ្ចប់ការរាតត្បាតវីរុសកូវីដ-១៩តាមរយៈការចាក់វ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលប្រកបដោយសមធម៌។
ក្នុងនោះ លោកស្រី បានលើកឡើងថា ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ គឺជាកត្តាមិនអាចខ្វះបានឡើយ។ក្នុងនោះគឺត្រូវបន្តលើកម្ពស់ និងធ្វើការគាំទ្រពេញលេញលើសកម្មភាពការងារជំរុញការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវ ដោយប្ដេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើឱ្យអត្រាគ្របដណ្ដប់ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩មានកំណើនឡើងដល់បណ្ដាប្រទេសជាសមាជិក ជាពិសេសប្រទេសដែលមានការគ្របដណ្ដប់លើការចាក់វ៉ាក់សាំងកូវីដក្នុងកម្រិតទាប។ជាមួយគ្នានេះ គឺត្រូវបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ ឧបករណ៍តេស្ត និងឱសថព្យាបាលជាមួយគោលការណ៍ណែនាំប្រតិបត្តិ ក៏ដូចជាការកែសម្រួលយុទ្ធសាស្រ្តផែនការដែលបានបង្កើតឡើងដូចជាប្រព័ន្ធសុវត្ថិភាពសុខភាព លទ្ធភាពនៃការមានវ៉ាក់សាំងកូវីដ-១៩ និងឱសថ។
មួយវិញទៀត ការទំនាក់ទំនងហានិភ័យ ការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍ គឺនៅតែជាភាពចាំបាច់សម្រាប់ការឆ្លើយតបនឹងទប់ស្កាត់នៃជំងឺរាតត្បាតនេះ។ ក្នុងនោះ នៅបណ្ដាប្រទេសទូទាំងពិភពលោក «ត្រូវវិនិយោគលើការត្រៀមលក្ខណៈនៅថ្ងៃនេះ ដើម្បីកុំឱ្យមានការសោកស្ដាយនៅថ្ងៃស្អែក»។|
អ្នកនាំពាក្យរូបនេះ ឱ្យដឹងបន្ថែមថា គ្រប់បណ្ដាប្រទេសត្រូវតែមានកំណែទម្រង់ វិនិយោគ និងប្រព័ន្ធសុខាភិបាលសម្រាប់ពេលអនាគត តាមរយៈការអនុវត្តកម្មវិធីជំរុញការថែទាំសុខភាពបឋម និងប្រព័ន្ធសុខាភិបាលរឹងមាំ។
ក្នុងនោះ លោកស្រី ឱ វណ្ណឌីន បានប្រាប់EACពីសហរដ្ឋអាមេរិកថា៖«បទអន្តរាគមន៍របស់កម្ពុជាទាំងពីរអង្គប្រជុំ មានការកោតសរសើរពីសំណាក់បណ្ដាប្រទេសជាសមាជិកជុំវិញពិភពលោក ដោយយើងបានផ្តល់ឱ្យអន្តរជាតិស្គាល់ពីកម្ពុជា និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីលើការប្រយុទ្ធឆ្លើយតបទៅនឹងការរាតត្បាតវីរុសកូវីដ-១៩ ភាពជោគជ័យខ្លាំងរបស់កម្ពុជាលើការចាក់វ៉ាក់សាំងកូវីដ-១៩ ការធ្វើតេស្តសំដៅទៅការព្យាបាលបានលឿន និងកិច្ចការងារសុខាភិបាលលើការទប់ស្កាត់ភាពស៊ាំទៅនឹងឱសថអង់ទីប៊ីយូទិកផងដែរ»។ 
ជាចុងក្រោយ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណចំពោះការដឹកនាំផ្នែកបច្ចេកទេស និងតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលរបស់អង្គការសុខភាពពិភពលោក(WHO) និងអរគុណចំពោះការគាំទ្រពីដៃគូទ្វេភាគីនិងពហុភាគី ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងជាតិនិងអន្តរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក