ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោអញ្ជើញដល់ប្រទេសគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងហាវ៉ានៃប្រទេសគុយបា ហើយដោយមានការទទួលស្វាគមន៍ពីរដ្ឋាភិបាលគុយបាយ៉ាងកក់ក្ដៅ។

តាមការឲ្យដឹងពីជំនួយការនាយករដ្ឋមន្ត្រីលោក កៅ គឹមហ៊ួន បានឲ្យដឹងថានៅពេលនេះប្រតិភូកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ បានទៅដល់ទីក្រុងហាវ៉ាណា នៃប្រទេសគុយបាហើយខណៈដែលរូបថតដែលលោកបានថតបង្ហាញឲ្យឃើញថាប្រទេសគុយបាបានទទួលស្វាគមន៍សម្ដេចតេជោដោយមានត្រែទ័ពចាំទទួលស្វាគមន៍ផងដែរ។

យន្តហោះគណៈប្រតិភូកម្ពុជាចាកចេញពីញ៉ូវយ៉ក សហរដ្ឋអាមេរិកនៅវេលាម៉ោង ៥និង២២នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្ពោះទីប្រទេសគុយបាដែលមានរយៈពេលហោះហេីរជាង៣ម៉ោង។

មុនហោះចេញទៅគុយបាសម្ដេចតេជោបានបង្ហោះសារមួយថា អស់រយៈពេល ៤៣ឆ្នាំហើយដែលចំណងទំនាក់ទំនងកម្ពុជា-គុយបានៅតែរក្សាបានយ៉ាងល្អក្រោមរដ្ឋបាលរបស់សម្ដេច ដែលស្មើនឹង២/៣ នៃទំនាក់ទំនងកម្ពុជា-គុយបាទាំងមូល។

សម្ដេចតេជោថា៖ «ក្នុងរយៈពេល ៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបាខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ (1979-2022) គឺស្មើនឹង២/៣នៃការធ្វើដំណើរទាំងមូល។ ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។ ខ្ញុំធ្វើទស្សនកិច្ចសារជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត»។

កម្ពុជា-គុយបាបានបង្កើតទំនាក់ទំនងការទូតក្នុងខែមេសា ឆ្នាំ១៩៦០៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក