ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានក្រុមហូឡង់ នឹងពាក់ស្លាក Captain ពណ៌ឥន្ធនូ ក្នុងការប្រកួតនៅទឹកដីហុងគ្រី

ហុងគ្រី៖ ប្រធានក្រុមជម្រើសជាតិហូឡង់ Georginio Wijnaldum នឹងពាក់ស្លាកប្រធានក្រុម (Captain) ដោយមានពាក្យថា "One Love" ជាមួយនឹងនិមិត្តសញ្ញាឥន្ធនូ ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិសាធារណរដ្ឋឆេក នាកីឡដ្ឋានទីក្រុង Budapest ប្រទេសហុងគ្រី នាវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យនេះ។

ខ្សែការពារដែលទើបតែចុះហត្ថលេខាចូលរួមជាមួយ PSG ខាងលើបានលើកឡើងបន្ថែមទៀតថា កីឡាករក្នុងក្រុមទាំងមូលនឹងដើរចេញពីទីលានតែម្តង ប្រសិនបើសមាជិកណាម្នាក់ទទួលបាននូវសញ្ញាណនៃការរើសអើង ឬកាយវិការបែបមាក់ងាយ និងស្អប់ខ្ពើមពីសំណាក់អ្នកគាំទ្រ ខណៈកន្លងមកកីឡាករល្បីៗដូចជា Cristiano Ronaldo និង Kylian Mbappe ជាដើម សុទ្ធតែបានទទួលកាយវិការបែបស្អប់ខ្ពើមពីសំណាក់អ្នកគាំទ្រនៅកីឡដ្ឋាន Pukas Arena នេះ កំឡុងការប្រកួតក្នុងពូល F កន្លងមក។

Wijnaldum បានបន្ថែមទៀតថា ការពាក់ស្លាកប្រធានក្រុមមានពណ៌ឥន្ធនូនេះ ក៏ជាការបង្ហាញការមិនពេញចិត្តមួយដែរចំពោះច្បាប់របស់ប្រទេសហុងគ្រី ដែលបានហាមឃាត់មិនឱ្យមានការលើកឡើងជុំវិញបញ្ហាអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) ទាំងនៅក្នុងសាលារៀន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៅកាន់ទៅកាន់អនីតិជនវ៏យក្រោម ១៨ឆ្នាំ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះក៏បានស្នើទៅកាន់ UEFA បន្ថែមទៀតឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងមានចំណាត់ការតឹងរ៉ឹងទៅលើកាយវិការបង្ហាញការរើសអើង និងស្អប់ខ្ពើមលើទីលាន ដែលជានិច្ចកាលគេឃើញកើតមានញឹកញាប់ទៅលើកីឡាករ មិនថាការប្រកួតពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្តរជាតិកន្លងមក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក