ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីចាកចេញពីញ៉ូវយ៉កឆ្ពោះទៅគុយបា

ញ៉ូវយ៉ក៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ​ ហ៊ុន​ សែន បានអញ្ជេីញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងញ៉ូវយ៉កឆ្ពោះទៅកាន់ប្រទេសគុយបា។ 

យន្តហោះគណៈប្រតិភូកម្ពុជាចាកចេញពីញ៉ូវយ៉ក សហរ្ឋអាមេរិកនៅវេលាម៉ោង​ ៥និង២២នាទី ល្ងាចថ្ងៃទី២៣ ខែកញ្ញាដែលមានរយៈពេលហោះហេីរជាង ៣ម៉ោង។

មុនហោះចេញទៅគុយបា សម្ដេតេជោ បានបង្ហោះសារមួយថា អស់រយៈពេល ៤៣ឆ្នាំហើយដែលចំណងទំនាក់ទំនងកម្ពុជា-គុយបានៅតែរក្សាបានយ៉ាងល្អក្រោមរដ្ឋបាលរបស់សម្ដេច ដែលស្មើរនឹង២/៣នៃទំនាក់ទំនងកម្ពុជា-គុយបាទាំងមូល។

សម្ដេចតេជោថា៖ «ក្នុងរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបាខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល ៤៣ឆ្នាំ (1979-2022) គឺស្មើនឹង២/៣នៃការធ្វើដំណើរទាំងមូល។ ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។ ខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត»

កម្ពុជា-គុយបាបានបង្កើតទំនាក់ទំនងការទូតក្នុងខែមេសា ឆ្នាំ១៩៦០៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក