ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបានចូលរួមពង្រឹងទំនាក់ទំនងកម្ពុជា-គុយបា បានជាង២/៣នៃទំនាក់ទំនងទាំងមូល

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អស់រយៈពេល ៤៣ឆ្នាំហើយដែលចំណងទំនាក់ទំនងកម្ពុជា-គុយបានៅតែរក្សាបានយ៉ាងល្អក្រោមរដ្ឋបាលរបស់សម្ដេច ដែលស្មើនឹង២/៣នៃទំនាក់ទំនងកម្ពុជា-គុយបាទាំងមូល។

កម្ពុជា-គុយបាបានបង្កើទំនាក់ទំនងការទូតក្នុងខែមេសា ឆ្នាំ១៩៦០។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅតាមបណ្ដាញសង្គមរបស់សម្ដេចថា៖ «ក្នុងរយៈពេល ៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបា ខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ (១៩៧៩-២០២២) គឺស្មើនឹង២/៣នៃការធ្វើដំណើរទាំងមូល។ ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០»។

បន្ទាប់ពីឡើងថ្លែងក្នុងអង្គសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃនេះសម្ដេចតេជោនឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសគុយបាផងដែរ។

សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំធ្វើទស្សនកិច្ចសារជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត»។

ជាមួយគ្នានេះសម្ដេចតេជោក៏បានអរគុណប្រជាជនគុយបាដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចបានបញ្ចប់ដោយសរសេរថា៖ «ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក