ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោថា កម្ពុជាបានក្លាយជាប្រទេសមួយដែលមានអត្រាប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល អន្តរាគមន៍សង្គម និងសេដ្ឋកិច្ច និងវិធានការរដ្ឋបាល ដោយបានកំណត់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាវិធានការយុទ្ធសាស្ត្រជាគន្លឹះ។ ជាលទ្ធផល កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាគ្របដណ្ដប់ នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេក្នុងកម្រិតសកល។

ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងគ្របដណ្ដប់នៃចំនួនប្រជាជនស្ទើរពេញផ្ទៃប្រទេសនេះ ធ្វើឲ្យសម្រេចបាននូវ "ភាពស៊ាំសហគមន៍" និងអាចបើកដំណើរការប្រទេសឡើងវិញបានពេញលេញនៅចុងឆ្នាំ២០២១ ក៏ដូចជាការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ក្នុងគន្លងប្រក្រតីភាពថ្មីផងដែរ។

ក្នុងឱកាសនេះ សម្ដេចតេជោបានសម្តែងអំណរគុណ ចំពោះប្រទេសជាមិត្តទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាតាមរយៈក្របខណ្ឌទ្វេរភាគីនិងពហុភាគី ។

ជាមួយគ្នានេះសម្រាប់វិស័យសង្គម រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីដាក់ឱ្យអនុវត្ត និងពង្រីកកម្មវិធីសំខាន់ៗ មួយចំនួន ដូចជា ១). កម្មវិធីសាច់ប្រាក់ពលកម្ម ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងការផ្ដល់ឱកាស ការងារបន្ថែម និង ២). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីជួយសម្រាល ការលំបាក និងរក្សាជីវភាពរស់នៅរបស់ប្រជាជនក្រីក្រផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក