ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាប្ដេជ្ញាក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ។

ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងនាមជាប្រធានអាស៊ានកម្ពុជាបានប្តេជ្ញាចិត្តដូចសព្វដង ក្នុងការច្របាច់បញ្ចូលកិច្ចខិតខំប្រឹងប្រែងដោះស្រាយនូវគោលដៅរួម ក្នុងការនាំមកនូវផលប្រយោជន៍ដល់ប្រជាជនដោយផ្អែកលើ ស្មារតីនៃមជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន។

សម្ដេចបន្ថែមថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានសភាពគួរឱ្យព្រួយបារម្ភ ដែលអាចបង្ក ជាផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខ និងស្ថិរភាពនៃតំបន់ទាំងមូល ប៉ុន្តែត្រូវតែទទួល ស្គាល់ថាវិបត្តិនេះ គឺស្មុគស្មាញជាមួយនឹងមូលហេតុដែលចាក់ឬសយ៉ាងជ្រៅ។

សម្ដេចតេជោថា៖ «ក្នុងនាមជាប្រធាន អាស៊ាន កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ ហើយកិច្ចខិតខំប្រឹង ប្រែងរបស់យើងទាំងអស់ គឺសំដៅស្វែងរកការបញ្ចប់អំពើហិង្សា ការនាំមកនូវជំនួយមនុស្សធម៌ដល់ ប្រជាជនខ្វះខាត និងការស្វែងរកការកសាងទំនុកចិត្តក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ សំដៅបើកឱ្យ មានការសន្ទនានយោបាយរួមមួយ ដូចដែលបានកំណត់ដោយកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ាន»។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងបានប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិ គឺលោក មីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក