ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាជំរុញពិភពលោកឲ្យយកគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិជាគោលដើម្បីរក្សាបានសន្ដិភាព

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ប្រទេសនៅក្នុងពិភពលោកឲ្យគោរពនិងយកគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិជាគោលដើម្បីរក្សាបានសន្តិភាពដែលជារបស់ដែលប្រជាជនទូទាំងសកលលោកចង់បាន។

ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពមិនប្រាកដប្រជាជាសកល ដែលមានកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ តាមរយៈការកើនឡើងនូវភាពតានតឹងនៃជម្លោះប្រដាប់អាវុធ ការ ប្រណាំងប្រជែងសព្វាវុធ ការកើនឡើងនៃសម្ព័ន្ធភាពសន្តិសុខខ្នាតតូច សង្គ្រាមបច្ចេកវិទ្យា និង ពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះពហុភាគីនិយម។

បញ្ហាធំ៣ដែលសម្ដេចលើកឡើងក្នុងមហាសន្និបាតនេះគឺបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងការប្រឈមមុខដាក់គ្នារវាងចិន-អាមេរិកលើដែនកោះតែវ៉ាន់។

សម្ដេចតេជោបានលើកឡើងថា៖ «ក្នុងនាមជាប្រទេសមួយដែលទទួលបានបទពិសោធន៍ ក្នុង ការរកបាននូវសន្តិភាពដោយលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជាបាននិងកំពុងព្យាយាមចូលរួម ប្រកបដោយការស្ថាបនាជាមួយអង្គការសហប្រជាជាតិ ក្នុងការគាំទ្រនូវសន្តិភាព និងសន្តិសុខអន្តរ ជាតិ ព្រមទាំងលើកកម្ពស់ការគោរពទៅលើគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាននៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្ដរជាតិ»។

កម្ពុជាធ្លាប់ឆ្លងកាត់នៅសង្គ្រាមរ៉ាំរ៉ៃ បែកបាក់ផ្ទៃក្នុងជាច្រើនឆ្នាំ ទំរាំនឹងរកបានសន្ដិភាពដូចសព្វថ្ងៃ។ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន តែងតែលើគ្រប់ឡើងជារឿយៗថាបទពិសោធន៍សង្គ្រាមនិងការបែកបាក់នេះគឺកម្ពុជាទទួលរងឆ្អែតហើយ និងមិនចង់ឃើញរឿងនេះកើតឡើងចំពោះប្រទេសណាទៀតនោះទេ ដោយចង់ចែករំលែកពិសោធន៍ដើម្បីឲ្យប្រទេសទាំងនោះក៏ដូចជាពិភពលោកទាំងមូលជៀសផុតពីសង្គ្រាមនិងការបែកបាក់ទាំងនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក