ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រោងជួបទូតចិន និងវៀតណាមពិភាក្សាលើបញ្ហាល្បែងស៊ីសងខុសច្បាប់

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសលោក សុខ ផល បានឱ្យដឹងថានាពេលខាងមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នឹងជួបពិភាក្សាការងារជាមួយស្ថានទូតចិន និងវៀតណាម ដើម្បីពិភាក្សាលើបញ្ហាជនជាតិដែលបានមកកម្ពុជាប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពេលចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញានេះ លោករដ្ឋលេខាធិការ សុខ ផល បានឱ្យដឹងថា៖ «នាពេលខាងមុខសម្ដេចក្រឡាហោម ក៏នឹងជួបសំណូមពរដល់ស្ថានទូតចិននិងវៀតណាម។ សំណូមពរយ៉ាងមិច? គឺថាសំណូមពរក្នុងការសហការគ្នាដោះស្រាយឱ្យយកជនជាតិរបស់ខ្លួនទៅប្រទេសពួកគេវិញ ព្រោះយើងមិនមានបំណងក្នុងការធ្វើអំពើហិង្សាដាក់គុកដាក់ច្រវ៉ាក់អីដល់អ្នកទាំងអស់ហ្នឹងទេ សំខាន់ឱ្យបានសុខសប្បាយហើយត្រលប់ទៅវិញនិងយល់ថា ការមកនេះធ្វើខុសច្បាប់កម្ពុជាហើយ មិនអាចមកបន្តអាហ្នឹងធ្វើជាអាជីវកម្ម ជាអាជីពចិញ្ចឹមខ្លួន ចិញ្ចឹមគ្រួសារទេ»។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ពីសំណាក់រាជរដ្ឋាភិបាលចាប់ផ្ដើមមានខ្លាំងក្លាបន្ទាប់ពី នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងបញ្ជាដោយផ្ទាល់មាត់កាលពីថ្ងៃទី១៧ ខែកញ្ញា។

តាមរយៈសារសំឡេងពិសេសនោះ សម្ដេចតេជោ ហ៊ុន សែន ព្រមានដកតំណែងមន្ត្រីចាប់ពីថ្នាក់អភិបាល ស្រុក ខណ្ឌ រហូតទៅដល់ខេត្ត-រាជធានី រួមទាំងមន្ត្រីនគរបាល និងអាវុធហត្ថចេញពីតំណែង ប្រសិនជាពួកគេមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងទឹកដីភូមិសាស្ត្ររបស់ពួកគេបាន។

ក្នុងនោះ សម្ដេចឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិមួយ សម្រាប់ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់។

មួយវិញទៀត សម្ដេចថា ការបង្កើតក្រុមការងារថ្នាក់ជាតិនេះ ថ្នាក់អភិបាលស្រុក និងអភិបាលខេត្ត ក៏ត្រូវមានការងារក្នុងការចុះបង្ក្រាបដោយផ្ទាល់របស់ខ្លួនផងដែរ ខណៈក្រុមការងារថ្នាក់ជាតិក៏មានភារកិច្ចមួយទៀតនឹងស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធណាដែលរួមចំណែកឃុបឃិតក្នុងការបង្កើតឱ្យមានល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុក-ខេត្តទាំងនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក