ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក សុខ ផល៖ កម្លាំងពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់មានចន្លោះ ៨ទៅ ១០ម៉ឺននាក់

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសលោក សុខ ផល បានប៉ាន់ប្រមាណថាកម្លាំងពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាអាចមានរហូតដល់១០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ច្រើននិងត្រូវការអប់រំ។ លោកជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានច្រើនដើម្បីឱ្យអ្នកប្រព្រឹត្តិអំពើខុសច្បាប់ទាំងនោះរំសាយចោលនូវការរកស៊ីបែបនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពេលចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញានេះ លោករដ្ឋលេខាធិការ សុខ ផល បានឱ្យដឹងថាក្រោយពីប្រមុខរាជរដ្ឋាភិបាលមានចំណាត់កាល នៅពេលនេះឃើញមានការបង្ក្រាបច្រើនករណីល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា ទោះជាយ៉ាងណាក៏នៅមានមួយចំនួននៅបន្តនិងមិនទាន់បង្ក្រាបបានផងដែរដោយលោកចង់ឱ្យមានការផ្សព្វផ្សាយឱ្យបានច្រើនដើម្បីឱ្យបញ្ហាទាំងនេះត្រូវបានដោះស្រាយឱ្យកាន់តែឆាប់។

លោក សុខ ផល ថា៖ «សូមជួយផ្សាយឱ្យបានទូទាំងប្រទេស ព្រោះថាមិនមែនតែនៅកំពង់សោមមួយទេនៅទូទាំងប្រទេស ២៥ខេត្ត-រាជធានី មានទាំងអស់ហ្នឹងល្បែងស៊ីសងខុសច្បាប់ ជាពិសេសល្បែងស៊ីសងខុសច្បាប់កម្រិតទី២ មានអាប៉ោង បៀអីនៅមូលដ្ឋាននេះកម្រិតបើសិនគាត់ឈប់ទៅស្រួលដែរ។ បើយើងប៉ានស្មានទៅឃើញថាមនុស្សប្រមាណ ១០ម៉ឺននាក់មកបម្រើការងារហ្នឹងអញ្ចឹងបើថាយកទៅទុកយកទៅដាក់ (ពន្ធនាគារ) រកកន្លែងមិនបានទេ»។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ពីសំណាក់រាជរដ្ឋាភិបាលចាប់ផ្ដើមមានខ្លាំងក្លាបន្ទាប់ពី នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងបញ្ជាដោយផ្ទាល់មាត់កាលពីថ្ងៃទី១៧ ខែកញ្ញា។

តាមរយៈសារសម្លេងពិសេសនោះ សម្ដេចតេជោ ហ៊ុន សែន ព្រមានដកតំណែងមន្ត្រីចាប់ពីថ្នាក់អភិបាល ស្រុក ខណ្ឌ រហូតទៅដល់ខេត្ត-រាជធានី រួមទាំងមន្ត្រីនគរបាល និងអាវុធហត្ថចេញពីតំណែង ប្រសិនជាពួកគេមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងទឹកដីភូមិសាស្ត្ររបស់ពួកគេបាន។

ក្នុងនោះ សម្ដេចឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិមួយ សម្រាប់ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់។

មួយវិញទៀត សម្ដេចថា ការបង្កើតក្រុមការងារថ្នាក់ជាតិនេះថ្នាក់អភិបាលស្រុក និងអភិបាលខេត្តក៏ត្រូវមានការងារក្នុងការចុះបង្ក្រាបដោយផ្ទាល់របស់ខ្លួនផងដែរ ខណៈក្រុមការងារថ្នាក់ជាតិក៏មានភារកិច្ចមួយទៀតនឹងស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធណាដែលរួមចំណែកឃុបឃិតក្នុងការបង្កើតឱ្យមានល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុក-ខេត្តទាំងនោះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក