ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌ចូលរួមក្នុងពិធីប្រកាសសាលដីកាសំណុំរឿង ខៀវ សំផន នៅសាលាក្ដីខ្មែរក្រហម

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសាលដីកាស្ថាពរលើសំណុំរឿង ០០២/០២ របស់អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ពិធីនេះក៏មានវត្តមានប្រធានក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការសាលាក្ដីខ្មែរក្រហម ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិន និងឧបការីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកទទួលបន្ទុកកិច្ចការច្បាប់ Stephen Mathias ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ មន្រ្តីរាជការ អង្គទូត សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជាច្រើនរូបផងដែរ។

តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា បានសម្រេចផ្តន្ទាទោស ប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង ០០២/០២។ ដែលធ្វើឲ្យលោកក្លាយជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចុងក្រោយគេបង្អស់ដែលរស់រានមានជីវិតនឹងត្រូវកាត់ទោស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក