ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រាក់របបសន្តិសុខសង្គមនិងប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌនឹងចាប់បើកជូននិវត្តជន

ភ្នំពេញ៖ បេឡាជាតិបានឲ្យដឹងថា ប្រាក់គោលនយោបាយសន្តិសុខសង្គម និងប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នឹងត្រូវបើកជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ។

ក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានឲ្យដឹងថា ប្រាក់គោលនយោបាយសោធន សម្រាប់ ២សប្ដាហ៍ លើកទី២ ក្នុងខែកញ្ញាឆ្នាំ២០២២នេះ ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នឹងត្រូវបានបើកផ្តល់ជូន គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ តាមរយៈប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី គ្រប់សាខានៅទូទាំងរាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹងដដែលនោះ ឲ្យដឹងបន្ថែមថា ចំពោះប្រាក់គោលនយោបាយ របបសន្តិសុខសង្គមរបស់សពនិវត្តជនឬសពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងប្រាក់គោលនយោបាយប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពនិវត្តជនដែលបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិល គឺនឹងត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬតាមសាលាឃុំសង្កាត់នៅតាមបណ្ដាខេត្តរាជធានីផងដែរ។

គួរបញ្ជាក់ថា ក្នុងករណីនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលមានជំងឺហើយមិនអាចទៅបើកប្រាក់សោធននៅធនាគារបាន ឬទទួលមរណៈភាព ដូច្នេះអ្នកនៅក្នុងបន្ទុកឬអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធនប្រចាំខែនោះ ត្រូវផ្ដល់ដំណឹងជាបន្ទាន់ទៅកាន់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល តាមរយៈប្រព័ន្ធលេខទូរស័ព្ទ ០២៣ ៧២៦ ៤៩១ និង ០២៣ ៩៨៧ ៥១២។

ជាមួយគ្នានេះ ប្រាក់គោលនយោបាយសោធន សម្រាប់ ២សប្ដាហ៍ លើកទី១ ត្រូវបានបើកផ្ដល់ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ កាលពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក