ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋនាំគ្នាចាកចេញពីភ្នំពេញដើម្បីទៅជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំ

ភ្នំពេញ៖ ពលរដ្ឋជាច្រើនពាន់នាក់បាននាំគ្នាធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្ពោះទៅស្រុកកំណើតរៀងខ្លួនដើម្បីជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

តាមច្រកសំខាន់នៃរាជធានីភ្នំពេញ ឡាន ម៉ូតូ ជាច្រើនបានបន្តកន្ទុយគ្នាចាកចេញពីរាជធានីភ្នំពេញ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌធំដែលនឹងចូលមកនៅថ្ងៃសៅរ៍ទី២៤ ខែកញ្ញា ស្អែកនេះ។

ដើម្បីសម្រួលដល់ការចំណាយរបស់ពលរដ្ឋរាជរដ្ឋាភិបាលបានសម្រេចឱ្យបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋ និងរថភ្លើងដឹកអ្នកដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងដោយសប្បាយរីករាយដែលពលរដ្ឋជាច្រើនបានជ្រើសរើសសេវារថយន្តក្រុងសាធារណៈមិនគិតថ្លៃដែលរៀបចំដោយសាលារាជធានីភ្នំពេញ។ លោកបន្ថែមថានេះជាការសម្រួលបន្ទុកមួយដល់ពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។

លោកថា៖ «យើងមើលឃើញថាការងារនេះដូចតូចតាច ពាក្យខ្មែរថាដូចកំប៉ិកកំប៉ុក តែមិនមែនកំប៉ិកកំប៉ុកទេ គឺទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់គាត់ ហើយក៏ជាសេចក្ដីត្រូវការរបស់គាត់ដែលប្រពៃណីខ្មែរនារដូវបុណ្យភ្ជុំនេះចេញពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើតជួបជុំគ្រួសារដើម្បីរៀបចំចង្ហាន់បុណ្យទានឧទិ្ទសកុសលជូនដល់អ្នកដែលបានចែកឋានទៅ»។

បង្ហោះក្នុងហ្វេសបុកផេកនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃទី១ នៃការចាប់ផ្ដើមដំណើរការសេវារថយន្តក្រុងសាធារណៈ ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សម្ដេចតេជោ ថាការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋដោយមិនគិតថ្លៃនេះគឺដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ថ្ងៃ ពីថ្ងៃទី២៣នេះ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ជាមួយគ្នានោះក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានដាក់ដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរដោយមិនបង់ប្រាក់រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់បន្ទុកចំណាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការត្រឡប់ទៅកាន់ស្រុកកំណើតនិងជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក