វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

BREAKING NEWS: គណបក្សហ៊្វុនស៊ិនប៉ិចថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី ដែលបង្ហោះសារប្រមាថដល់អង្គព្រះមហាក្សត្រជាថ្មីម្តងទៀតលើ facebook

ភ្នំពេញ: គណបក្សហ៊្វុនស៊ិនប៉ិចថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្សុី ដែលបង្ហោះសារប្រមាថដល់អង្គព្រះមហាក្សត្រជាថ្មីម្តងទៀតលើ facebook

គណបក្សនយោបាយមួយក្នុងចំណោមគណបក្សនយោបាយចំណាស់ជាងគេរបស់កម្ពុជាគឺគណបក្សហ៊្វុនស៊ិនប៉ិចបានថ្កោលទោសការបង្ហោះហ្វេសប៊ុករបស់ទណ្ឌិត សម រង្ស៊ី។ អតីតមេដឹកនាំគណបក្សប្រឆាំងកម្ពុជារូបនេះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុកនៅថ្ងៃអង្គារនេះដោយប្រតិកម្មនឹងការចាប់ខ្លួនសកម្មជនអង្គការមាតាធម្មជាតិ។

ទណ្ឌិត សម រង្ស៊ី បានសរសេរថា៖ “ស្តេចយើងសព្វថ្ងៃមិនត្រឹមតែឥតប្រយោជន៍ទេ តែលោកអនុញ្ញាតឲ្យជនផ្តាច់ការ ហ៊ុន សែន យកឈ្មោះលោក ទៅធ្វើបាបយុវជនការពារបរិស្ថាន ដោយចោទប្រកាន់ថា យុវជនទាំងនោះ បានប្រមាថព្រះមហាក្សត្រ”។

ទណ្ឌិត សម រង្ស៊ីបានបន្តថា៖ “ស្តេចសព្វថ្ងៃ ជាស្តេចអាយ៉ង គ្មានបានការ ដែលចាយវាយលុយជាតិ បានមកពីញើសឈាមប្រជារាស្ត្រ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីគ្រាន់តែប្រថាប់ត្រា ឲ្យជនក្បត់ជាតិ ហ៊ុន សែន បំផ្លាញជាតិ និងធ្វើបាបរាស្ត្រតាមចិត្ត ហើយលោកមិនដែលហើបមាត់ សម្តែងការឈឺឆ្អាលពីទុក្ខសោករបស់ប្រជារាស្ត្រ ដងណាឡើយ”។

គួរបញ្ជាក់ថា៖​ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី២ មាត្រាទី៧ ដែលបានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។

គណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកការចោទប្រមាថយ៉ាងងងឹតងងល់របស់ទណ្ឌិត សម រង្សុី ម្ដងហើយម្ដងទៀត មកលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺមានចេតនាយ៉ាងអាក្រក់បម្រើមហិច្ឆាតា នយោបាយគំគួនសងសឹង មកលើរបបរាជានិយម និងព្រះរាជបល្ល័ង្ក ដែលគណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចជាអ្នករាជានិយម អ្នកសីហនុនិយម និងប្រជានុរាស្ត្រខ្មែរ មិនអាចទទួលយកបានឡើយ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្សុី មេក្រុមប្រឆាំងជ្រុលនិយមត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ ម្តងរួចម្តងហើយ កាលខែមិថុនា ឆ្នាំ២០១៩ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។

គណបក្សហ៊្វុនស៊ិនប៉ិច បានទទូចដល់រាជរដ្ឋាភិបាលនិងតុលាការឲ្យចាត់វិធានការឲ្យបានខ្លាំងក្លាដើម្បីនាំអ្វីដែលគេហៅថា“ មេដឹកនាំឧទ្ទាមខុសច្បាប់” នេះទៅរកយុត្តិធម៌៕


សេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

Print short screen ពីផេកផ្លូវការហ្វេសបុករបស់ Sam Rainsy


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក