ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីបំផុតយុត្តិធម៌ដែល សម្ដេចតេជោ ចង់ស្វែងរកជូនប្រជាជនកម្ពុជាត្រូវបានរកឃើញហើយ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថារយៈពេល ៤៣ឆ្នាំនៃការរង់ចាំយុត្តិធម៌គឺបានទទួលហើយនៅថ្ងៃនេះ។ យុត្តិធម៌ដែលសម្ដេចរង់ចាំនោះគឺការកាត់ទោសមេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម។ 

ថ្លែងនៅក្នុងជំនួបជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះសម្ដេចតេជោ បានលើកឡើងថា ៤៣ឆ្នាំមុនកម្ពុជាបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហមតាមរយៈការវាយផ្ដួលរំលំដោយមានជំនួយពីកងទ័ពប្រទេសវៀតណាម។ ហើយថ្ងៃនេះតុលាការខ្មែរក្រហមបានរកឃើញយុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបបដ៏ខ្មៅងងឹតមួយនេះហើយ។

ជំនួយការសម្ដេចតេជោ លោក កៅ គឹមហ៊ួន បានដកស្រង់ប្រសាសន៍សម្ដេចតេជោឲ្យអ្នកសារព័ត៌មានដឹងថា៖ «សម្ដេចបានរង់ចាំ ៤៣ឆ្នាំសម្រាប់ស្វែងរកយុត្តិធម៌នៅថ្ងៃនេះ»។ 

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអបអរសាទរចំពោះភាពជោគជ័យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងទទួលស្គាល់ថាការរួចផុតពីរបបខ្មែរក្រហមនេះគឺតាមរយៈការដឹកនាំរបស់សម្ដេចតេជោ ដែលមានជំនួយពីកងទ័ពវៀតណាម។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនដែលទទួលបាននៅក្នុងថ្ងៃនេះគឺក្នុងគោលដៅដើម្បីបង្ការកុំឲ្យមានអំពើប្រល័យពូជសាសន៍អាចកើតមានឡើងទៀតនៅថ្ងៃអនាគត។

តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ បានសម្រេចផ្តន្ទាទោស ប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២/០២។ ដែលធ្វើឲ្យលោកក្លាយជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចុងក្រោយគេបង្អស់ដែលរស់រានមានជីវិតនឹងត្រូវកាត់ទោស៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក