ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនសង្ឃឹមថាបន្ទាប់ពីបិទបញ្ចប់ដំណើរក្ដីខ្មែរក្រហមនឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យូស៊ីម៉ាសា បានគាំទ្រចំពោះការប្រកាសសាលដីកាដាក់ពន្ធនាគារលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត និងបានសំដែងនូវការគោរពចំពោះអ្នកដែលបានចូលរួមក្នុងដំណើរការជម្រះក្ដីនេះ។

ក្នុងសេចក្ដីថ្លែងការណ៍បញ្ចប់ការជំនុំជម្រះក្ដីខ្មែរក្រហមចុះថ្ងៃទី២២ ខែកញ្ញានេះ លោក ហាយ៉ាស៊ី យូស៊ីម៉ាសា បានថ្លែងថា ការជំនុំជម្រះក្ដីខ្មែរក្រហម គឺជាដំណាក់កាលដ៏សំខាន់ឆ្ពោះទៅបញ្ចប់ជាស្ថាពរនូវដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា និងរួមចំណែកដល់ការផ្ដល់យុត្តិធម៌ និងការពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសនេះ។

លោកថា៖ «ប្រទេសជប៉ុនសង្ឃឹមថា សារៈសំខាន់នៃការជំនុំជម្រះក្ដីនេះ នឹងត្រូវបានយល់ដឹងយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនកម្ពុជា ហើយក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពអប់រំដែលត្រូវបានបន្ត បន្ទាប់ពីបិទបញ្ចប់ដំណើរការនីតិវិធី ហើយវានឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ»។

ជប៉ុនគឺជាម្ចាស់ជំនួយធំមួយរបស់សាលាក្ដីខ្មែរក្រហម ដែលគិតរហូតមកដល់ពេលនេះជប៉ុនបានផ្ដល់ថវិកាប្រមាណ ៨៨,៦៧លានដុល្លារអាមេរិកដល់សាលាក្ដី ដែលស្មើនឹង ៣០% នៃជំនួយរបស់អន្តរជាតិសម្រាប់ការងារសាលាក្ដីតាំងពីឆ្នាំ២០០៦មក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក