ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសង្គមកិច្ចកំពុងរៀបចំច្បាប់ថ្មីសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) លោក ឯម ច័ន្ទមករា ឱ្យដឹងថាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងធ្វើវិសោធនកម្មច្បាប់ថ្មីសម្រាប់ជនពិការភាពក្រោយរកឃើញថាច្បាប់ចាស់មានភាពមិនសមស្របមួយចំនួន។

ថ្លែងតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ក្នុងទិវាមនុស្សគ-ថ្លង់កម្ពុជានិងអន្តរជាតិឆ្នាំ២០២២ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា ក្រោយពីធ្វើការពិនិត្យឃើញថាមានភាពមិនប្រក្រតីមួយចំនួន ក្រសួងក៏បានសម្រេចពិនិត្យនិងកែប្រែច្បាប់ថ្មីសម្រាប់ជនមានពិការភាព។

លោកថា៖ «ដំបូងយើងយល់ឃើញថាច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់ជនពិការរបស់យើងនេះគឺមានចំនុចមួយចំនួនគួរធ្វើវិសោធនកម្ម ដល់ពេលក្រុមការងារពិនិត្យមើលទៅឃើញមានចំនុចច្រើនពេកយើងក៏យើងក៏រៀបចំច្បាប់ថ្មី»។

ក្នុងនោះ លោកក៏បានឱ្យដឹងដែរថា ក្រោយពីក្រសួងសង្គមកិច្ចបានធ្វើការពិនិត្យមើលសេចក្ដីព្រាងច្បាប់រួចរាល់។ ក្នុងនោះ ក្រសួងសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្រ្តីក្នងពេលដ៏ឆាប់ខាងមុខនេះ ដោយក្នុងគោលដៅចម្បងដើម្បីលើកកម្ពស់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនដែលមានពិការភាព។

គួរបញ្ជាក់ថា ទិវាមនុស្សគថ្លង់ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅលើពិភពលោក ដោយគិតចាប់តាំងពីឆ្នាំ១៩៥៨មក។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ទិវាមនុស្សគថ្លង់ត្រូវបានចាប់រៀបចំឡើងនៅក្នុងកម្រិតថ្នាក់ជាតិគិតចាប់ពីឆ្នាំ២០១៣។

ក្នុងនោះអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ដើម្បីប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដើម្បីទទួលស្គាល់ពីសារៈសំខាន់នៃការប្រើប្រាស់ភាសាសញ្ញា និងជាទិសដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក