ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ ឆ្លងកាត់ដំណើរនីតិវិធីជាង ១៦ឆ្នាំ យុត្តិធម៌ត្រូវបានផ្ដល់ជូនជាផ្លូវការ

ភ្នំពេញ៖ សមាជិកសភាលោក ហ៊ុន ម៉ានី បានលើកឡើងថាសាលដីការផ្ដន្ទាទោសលោក ខៀវ សំផន ក្នុងសំណុំរឿងចុងក្រោយបានបង្ហាញនូវការពិតដែលឆ្លុះបញ្ចាំងពីរបបខ្មែរក្រហមដែលជាអតីតកាលដ៏ខ្មៅងងឹតរបស់កម្ពុជា។

លោក ហ៊ុន ម៉ានី បានបង្ហោះនៅលើហ្វេសបុកផេកនៅរសៀលថ្ងៃទី២២ ខែកញ្ញានេះថា ថ្ងៃនេះជាប្រវត្តិសាស្ត្រនៃការបិទបញ្ចប់ការកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងអំឡុងពេលនៃរបបខ្មែរក្រហម។ លោកថា ឆ្លងកាត់ដំណើរការនីតិវិធីដែលបានចំណាយពេលជាង ១៦ ឆ្នាំ យុត្តិធម៌ត្រូវបានផ្តល់ជូនជាផ្លូវការ គឺការទទួលស្គាល់នូវអត្ថិភាពនៃបទល្មើស និងបញ្ចប់នូវស្ថានភាពនិទណ្ឌភាពរបស់មេដឹកនាំ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតនៃរបបឧក្រិដ្ឋមួយនេះ។

លោកក៏បានឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត ក៏ដូចជាការផ្សះផ្សានូវរបួសផ្លូវចិត្តសម្រាប់អ្នកដែលបានរស់រានមានជីវិតដែលបានរស់នៅក្នុងភាពឈឺចាប់ឱ្យបានស្ងប់ចិត្ត តាមរយៈការទទួលទោសរបស់ជនជាប់ចោទសាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្តនិងបញ្ជា។

លោកបានជំរុញដល់យុវជនកម្ពុជាជំនាន់ក្រោយ ត្រូវចងចាំ និងរៀនសូត្រពីប្រវត្តិសាស្រ្តមួយនេះ ដោយមិនត្រូវអនុញ្ញាតឱ្យស្នាមប្រេះស្រាំក្នុងអតីតកាលនេះអាចកើតឡើងវិញសារជាថ្មី ហើយត្រូវរួមគ្នាថែរក្សាសុខសន្តិភាពមួយនេះដែលជាមូលដ្ឋានក្នុងការកសាងនិងអភិវឌ្ឍជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក