ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នគរបាលឃាត់ខ្លួនក្មេងៗដែលកែសំឡេងម៉ូតូឮខ្លាំងឱ្យផ្លុំបំពង់ស៊ីម៉ាំងចេញជាសំឡេង

កំពង់ធំ៖ នគរបាលប៉ុស្តិឃុំសាលាវិស័យ ស្រុកបាល្ល័ង ខេត្តកំពង់ធំ ឃាត់ខ្លួនក្មេងៗដែលកែសំឡេងម៉ូតូលាន់ឮខ្លាំង ឱ្យផ្លុំបំពង់ស៊ីម៉ាំងចេញជាសំឡេងមុននឹងអប់រំឱ្យទៅផ្ទះវិញ។

រឿងរ៉ាវនេះកើតឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវបានហ្វេសបុកផេកឈ្មោះ ប៉ុស្ដិ៍នគរបាលរដ្ឋបាល សាលាវិស័យ បង្ហោះកាលពីថ្ងៃទី១៩ ខែកញ្ញា។

យុវជនម្នាក់ដែលត្រូវបាននគរបាលចាប់ឱ្យផ្លុំស៊ីម៉ាំង យុវជន សៅ សុខហុង ថា៖ «ខ្ញុំបាទបានជិះម៉ូតូបំពាក់ស៊ីម៉ាំងឮបណ្ដាលឱ្យរំខានដល់អ្នកភូមិអ្នកស្រុក ក្រោយពីសមត្ថកិច្ចបានអប់រំខ្ញុំសន្យាថានឹងឈប់ធ្វើទង្វើរបែបនេះហើយ។ សុំផ្ដាំផ្ញើទៅយុវវ័យអាយុតំណាលខ្ញុំសុំកុំយកតម្រាប់តាម»។

ពលរដ្ឋជាច្រើនចូលផ្ដល់យោបល់ និងសាទរ តាមរយៈការផ្ដល់យោបាល់តាម Comment។

ពលរដ្ឋមួយចំនួនបានផ្ដល់យោបល់ថា «អោយរៀងថ្ងៃក្រោយអាក្អូន» «ខ្លុយហ្នឹងរកទិញនៅណា មើលទៅអេមពិរោះ បែបបុរាណមុនសម័យអង្គរទៀត ដែលយើងមិនធ្លាប់ស្ដាប់កន្លងមក» «អប់រំហើយថ្ងៃក្រោយកំធ្វើអញ្ចឹងទៀតរំខានដល់អ្នកដ៍ទៃ» និងដាក់ទៅខ្ញុំគាំទ្រ។

យុវជនទាំង៤ដែលត្រូវបានសមត្ថកិច្ចឱ្យផ្លុំស៊ីម៉ាំងម្នាក់ម្ដងបានទទួលស្គាល់កំហុស និងផ្ដាំផ្ញើរទៅអ្នកដទៃកុំឱ្យយកតម្រាប់តាមផងដែរ។

ពួកគេថា៖ «សូមបងប្អូនទាំងអស់គ្នាកុំយកតម្រាប់តាមខ្ញុំ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក