កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

លោក ឯម ច័ន្ទមករា ស្នើឱ្យស្ថាប័នពាក់ព័ន្ធគិតគូរពីការផ្ដល់ប័ណ្ណសំចតយានយន្តសម្រាប់ជនពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) លោក ឯម ច័ន្ទមករា បានស្នើឱ្យស្ថាប័នពាក់ព័ន្ធចាប់ផ្ដើមគិតគូរអំពីការធ្វើប័ណ្ណសំចតយានយន្តសម្រាប់ជនពិការខណៈពេលនេះទីតាំងចតត្រូវបានទុកចោល។

ថ្លែងតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ក្នុងទិវាមនុស្សគ-ថ្លង់កម្ពុជានិងអន្តរជាតិឆ្នាំ២០២២ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកសុំស្នើដល់ស្ថាប័នពាក់ព័ន្ធឱ្យជួយពន្លឿនការធ្វើប័ណ្ណសំចតសម្រាប់ជនមានពិការភាពឱ្យបានត្រឹមដើម្បីចៀសវាងពីការទុកទីតាំងចោល។

លោកថា៖ «ទៅចតមិចឥឡូវ! ព្រោះយើងមិនទាន់រៀបចំឱ្យគេនោះទេ មិនចឹង! បាទអត់ទាន់ចេញប័ណ្ឌឱ្យគេនោះទេ។ អញ្ចឹងខ្ញុំស្នើថា យើងចាប់ផ្ដើមគិតគូរទៅអំពីចំណុចនេះជាមួយឯកឧត្តម អ៊ុង សម្បត្តិ។យើងនាំគ្នាគិតគូរ កុំឱ្យចំណតហ្នឹង! វាសល់ចោល»

ក្នុងនោះ លោកបន្ថែមមថា ទាក់ទិននឹងរឿងនេះយើងត្រូវដឹងថា តើក្រសួងមួយណាជាអ្នកទទួលខុសត្រូវ មួយវិញទៀតអ្នកដែលល្មើសច្បាប់សំចតត្រូវទទួលបង់ផាកពិន័យយ៉ាងណា ក៏ដូចជាដឹងអំពីអ្នកដែលធ្វើការគ្រប់គ្រងលុយដែលបានមកពីការផាកពិន័យផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក