ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត រម្លឹកពីគុណអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីដែលចូលនិវត្តន៍

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកថា អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីដែលបានចូលនិវត្តន៍ប្រៀបបានទៅនឹងឪពុកម្ដាយដែលបានកសាងសង្គមកម្ពុជាឱ្យមានភាពរីកចម្រើនដល់ពេលបច្ចុប្បន្ន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថាការយកចិត្តទុកដាក់ និងផ្ដល់ប្រាក់ចូលនិវត្តន៍ដល់អ្នកទាំងនោះគឺជាកាតាព្វកិច្ច និងសីលធម៌រវាងមនុស្សជំនាន់ក្រោយចំពោះមនុស្សជំនាន់មុន។

លោកបន្ថែមថា អតីតយុទ្ធជន អតីតគ្រូបង្រៀន និងមន្ត្រីចូលនិវត្តន៍បានធ្វើការលះបង់ជាច្រើន ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ ជាអ្នកត្រួសត្រាយផ្លូវនិងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសអោយយោធិននិងមន្ត្រីរាជការជំនាន់ក្រោយអាចបន្តការងារបម្រើជាតិ បានកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព និងជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយចំណេះដឹងនិងបទពិសោធន៍ការងារ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក