លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សោកនាដកម្មដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន

ភ្នំពេញ៖ សមាជិកសភា លោក ហ៊ុន ម៉ានី ថាប្រជាជនខ្មែរមិនត្រូវបំភ្លេចទាំងស្រុងនៃប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មដែលកម្ពុជាបានជួបប្រទះកាលពី៣០ប្លាយឆ្នាំមុនឡើយ។

បង្ហោះនៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា លោក ហ៊ុន ម៉ានី ឱ្យដឹងថា ទោះបីសាលដីកាដែលត្រូវបានប្រកាសនេះបានបង្ហាញពីការបញ្ចប់នៃនីតិវិធីច្បាប់ក្តី យើងទាំងអស់គ្នាមិនគួរណាភ្លេចទាំងស្រុង ដល់សោកនាដកម្មដែលប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការព្រាត់ប្រាស់ និងការឈឺចាប់នានាដែលបន្សល់ទុកដោយសារសង្រ្គាមឡើយ។

គួរឱ្យដឹងថា កាលពីព្រឹកមិញនេះ តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ក្នុងការផ្តល់នូវយុត្តិធម៌តាមផ្លូវច្បាប់ជាលក្ខណៈប្រវត្តិសាស្ត្រ ដល់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ ដោយមានជនជាប់ចោទឈ្មោះ ខៀវ សំផន ។

ក្នុងសារបង្ហោះដដែល ឱ្យដឹងបន្ថែមថា ជាមួយនឹងពាក្យស្លោក «បំភ្លេចម្តេចបាន» ដែលយុវជនជំនាន់មុន (ជាថ្នាក់ដឹកនាំបច្ចុប្បន្ន) តែងបានក្រើនរំលឹកឱ្យត្រូវតែចងចាំ និងរៀនសូត្រពីប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មក្នុងរយៈកាលរបបខ្មែរក្រហម ដែលប្រជាជនស្លូតត្រង់របស់កម្ពុជាបានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌នោះ វាតម្រូវឱ្យប្រជាជនកម្ពុជាធ្វើការប្តេជ្ញាការពារឱ្យបានដាច់ខាតកុំឱ្យរបបប្រល័យពូជសាសន៍កើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក