លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

វៀតណាមចាប់ជម្រិតវៀតណាមនៅកម្ពុជា

ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីជំរិតទារប្រាក់ដែលប្រព្រឹត្តដោយបុរសជនជាតិវៀតណាម ២រូបលើស្ត្រីជនជាតិវៀតណាម ១រូប នៅចំណុចសណ្ឋាគារមួយកន្លែងក្នុងខណ្ឌទួលគោក។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើនៅថ្ងៃអង្គារ៍ ទី២០ ខែកញ្ញា ដែលឃាត់ខ្លួនជនសង្ស័យ៣នាក់មានឈ្មោះ NGUYEN VANTHIE ភេទប្រុស អាយុ៣៧ឆ្នាំ ឈ្មោះ LOU VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ និងឈ្មោះ NGUYEN CAM GIANG ភេទស្រី អាយុ៣៤ឆ្នាំ។

ជនសង្ស័យទាំង៣ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបង្ខាំងមនុស្ស ដោយខុសច្បាប់ប្រើទារុណកម្មជំរិតទារប្រាក់ និងប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងប្រតិបត្តិការណ៍នេះក៏សង្គ្រោះបានស្ត្រីរងគ្រោះជាជនជាតិវៀតណាមម្នាក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក