ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តម្លៃប្រេងសាំងធម្មតាចុះមក ៤ ៣៥០រៀល និងប្រេងម៉ាស៊ូតចុះមក ៤ ៨៥០រៀលក្នុងមួយលីត្រក្នុងរយៈពេល ១០ថ្ងៃខាងមុខនេះ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍ក្នុងស្រុកនានា ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវបញ្ចុះចំនួន ៦,៥សេនដុល្លារឬស្មើជិត ៣០០រៀលក្នុងមួយលីត្រ។

សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២ ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារឬស្មើជិត ៣០០រៀលក្នុងមួយលីត្រ ដោយគិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយតម្លៃប្រេងសាំងធម្មតាចុះសល់ត្រឹម ៤ ៣៥០រៀល/លីត្រ និងប្រេងម៉ាស៊ូតចុះសល់ត្រឹម ៤ ៨៥០រៀល/លីត្រ។

ក្នុងសេចក្ដីជូនដំណឹងដដែល ឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជានាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ/លីត្រ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក