វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ជនស៊ីវិលម្នាក់ប្រើល្បិចអាក្រក់ធ្វើឱ្យខូចឈ្មោះមន្ត្រីចរាចរណ៍ដ៏ស្អាតស្អំ

ភ្នំពេញ៖ លទ្ធផលនៃការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញហើយទាក់ទងនឹងករណីដែលចោទថាមន្ត្រីនគរបាលចរាចរណ៍ស្ពានជ្រោយចង្វារនាំអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទៅបញ្ចាំទូរស័ព្ទយកលុយមកបង់ពិន័យនោះគឺ ជាជនស៊ីវិលម្នាក់ដែលមានគំនិតអាក្រក់បំផ្លាញឈ្មោះមន្ត្រីចរាចរណ៍ល្អ។

ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីនគរបាលចរចរណ៍ដែលឈរជើងនៅគោលដៅស្ពានជ្រោយចង្វារពុំបានប្រព្រឹត្តិរឿងដូចដែលគេចោទប្រកាន់នោះទេ។

ស្នងការដា្ឋនបានបញ្ជាក់ថា៖ «កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បានបើកបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យ ករណីមិនកិបគន្លឹះមួកសុវត្ថិភាព ពេលនោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថា តាមច្បាប់លើករណីល្មើសនេះត្រូវផាកពិន័យ ៦០,០០០រៀល ពេលនោះគាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរសព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរសព្ទជូនមន្រ្តីដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ»។

ស្នងការដ្ឋានបានបន្ថែមថា៖ «ភ្លាមនោះមន្រ្តីរបស់យើងក៏បានប្រគល់ទូរសព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយមិនបានផាកពិន័យ ឆ្លៀតពេលនោះមានជនឱកាសនិយម ស្លៀកពាក់ស៊ីវិលឆ្លៀតឱកាស ហៅបុរសនោះចេញមកក្រៅ ដោយប្រាប់ថាបើអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដេីម្បីបង់ថ្លៃល្មើសចរាចរណ៍ ដោយមិនចាប់អារម្មណ៍ ហើយប្រញាប់ផង ក៏ជឿមិនបានគិត ហើយក៏បានផ្តល់លុយនោះទៅឲ្យជនសុីវិលដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់»។

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់។

បើតាមការស្រាវជ្រាវ និងការបញ្ជាក់ពីម្ចាស់ហាងបញ្ចាំទូរស័ព្ទឱ្យដឹងថា ជនស៊ីវិលចំនួន ២នាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរសព្ទមកដាក់បញ្ចាំហើយជនទាំង ២នាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក