ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលអង្គរវត្តនឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា

សៀមរាប៖ ថ្ងៃទី២២ ខែកញ្ញា ស្អែកនេះព្រឹត្តិការណ៍ថ្ងៃរះចំពូលកណ្ដាលប្រាសាទអង្គរវត្តនឹងត្រលប់មកវិញជាលើកទី២។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃពុធ ទី២១ ខែកញ្ញានេះឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹក ថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។

តែដោយសារបញ្ហាអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។

បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក អ៊ឹម សុខរិទ្ធី ព្រឹត្តិការណ៍ដែលកើតចំខែកញ្ញានេះគឺស្របនឹងការរៀបចំពិធីបោះបាយបិណ្ឌរបស់ពលរដ្ឋខ្មែរដែលជាព្រឹតិការណ៍គាប់ជួនមួយ។

លោកថា៖ «ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ»

ព្រឹត្តិការណ៍ «សមរាត្រី» គឺថ្ងៃនឹងយប់ស្មើគ្នានឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តលើកទី១ឆ្នាំ២០២២នេះកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក