ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រមុខរដ្ឋស្ដីទីតម្លើងស័ក្កិ «ឧត្តមមន្ត្រី» ជិត ៩០រូបនៃក្រសួងសង្គមកិច្ច

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្កិ និងថ្នាក់ប្រចាំឆ្នាំ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដល់មន្ត្រីរាជការ ៨៦រូប ក្នុងនោះតម្លើងឋាន្តរស័ក្កិមកឧត្តមមន្ត្រីថ្នាក់លេខ១ ចំនួន ៧រូប។

ក្នុងព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់បានតែងតាំងមនុស្ស ៧រូបពីឧត្តមមន្ត្រីថ្នាក់លេខ២ មកជាឧត្តមមន្ត្រីថ្នាក់លេខ១ រួមមាន លោក ឃួន រ៉ានីន លោក សំហេង បុរស លោក ទេព ពុទ្ធា លោក អំ សុខហេង លោក តូច ចាន់នី លោក ឯម ច័ន្ទមករា និងលោក ថោង ចំរើន។

ក្រៅពីនោះប្រមុខរដ្ឋស្ដីទីក៏សម្រេចតម្លើងឧត្តមមន្ត្រីថ្នាក់ពីថ្នាក់លេខ៣ មកឧត្តមមន្ត្រីថ្នាក់លេខ២ ចំនួន ៨រូប តម្លើងឧត្តមមន្ត្រីថ្នាក់លេខ៤ មកឧត្តមមន្ត្រីថ្នាក់លេខ៣ ចំនួន ៤រូប ឧត្តមមន្ត្រីថ្នាក់លេខ៥ មកជាឧត្តមមន្ត្រីថ្នាក់លេខ៤ ចំនួន ៨រូប។ ខណៈតម្លើងឧត្តមថ្នាក់លេខ៦ មកថ្នាក់លេខ៥ មានចំនួន ២៩រូប និងពីវរមន្ត្រីថ្នាក់លេខ១ មកឧត្តមមន្ត្រីថ្នាក់លេខ៦ ចំនួន ៣០រូបផងដែរ។

ក្រៅពីនោះក៏បានដំឡើងថ្នាក់តាមអតីភាពការងារដល់លោក គង់ រឿង ពីឋានន្តរស័ក្កិឧត្តមមន្ត្រីថ្នាក់លេខ៣ មកជាថ្នាក់លេខ១ ផងដែរ។

ឋាន្តរស័ក្តិមន្ត្រីនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន ៣ឋានន្តរស័ក្កិរួមមាន ឧត្តមមន្ត្រីមាន ៦ថ្នាក់ វរៈមន្ត្រីមាន ៤ថ្នាក់ និងអនុមន្ត្រីមាន ៤ថ្នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក